Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនចាប់បង្ខាំង និងធ្វើទារុណកម្មលើស្ដ្រីខ្មែរម្នាក់ត្រូវសង្សាររបួសពេញខ្លួនប្រាណ នៅក្រុងព្រះសីហនុ

ស្ដ្រីខ្មែរម្នាក់វ័យ២០ឆ្នាំ ត្រូវបានសង្សារជនជាតិចិនចាប់បង្ខាំងក្នុងបន្ទប់ និងធ្វើទារុណកម្ម បណ្ដាលឱ្យរងរបួសពេញខ្លួនប្រាណ នៅសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយទទួលបានពាក្យបណ្ដឹងពីសាច់ញាតិរបស់ជនរងគ្រោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអន្ដរាគមន៍ជួយរំដោះស្ដ្រីរងគ្រោះ និងធ្វើការឃាត់ខ្លួនជនដៃដល់ជាជនជាតិចិនម្នាក់ ឈ្មោះ ZHANG XiAO XiANG អាយុ៣៨ឆ្នាំ។

បច្ចុប្បន្នស្ដ្រីរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីបញ្ជូនទៅសង្គ្រោះ ខណៈជនដៃដល់ជនជាតិចិន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×