Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប៉ៃលិន និងបាត់ដំបង បញ្ជាក់ថា សូមកុំជឿពាក្យចចាមអារ៉ាមនិងបំផុសព័ត៌មានថាភាគីថៃបិទច្រកព្រំដែន

ប៉ៃលិន និងបាត់ដំបង ៖ ក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថាភាគីថៃបានបិទច្រកទ្វាព្រំដែនមួយចំនួននោះ នៅថ្ងៃទី៣១ខែឧសភានេះ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបព្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ “បងប្អូនសូមមេត្តាប្រុងប្រយ័ត្ន កុំជ្រួលច្របល់នូវព័ត៌មានក្លែងក្លាយ ញុះញង់ ខ្ញុំនិងចែករំលែកជូនបងប្អូនព័ត៌មានពិត ប្រសិនករណីមានអ្វីប្រែប្រួល “ ៣១ ឧសភា ២០២៥ ។

ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ផងដែរថា មកដល់ម៉ោងនេះ ច្រកទ្វារអន្តរជាតិចំនួន២និងតំបន់ចំនួន៣ រវាងខេត្តបាត់ដំបងជាមួយប្រទេសថៃគឺមានសភាពធម្មតា ។ប្រជាជនទាំងសងខាងដំណើរការចេញចូលនិងរកទទួលទានដូចសព្វមួយដង…។
សូមកុំជឿពាក្យចចាមអារ៉ាមនិងបំផុសព័ត៌មានថាបិទច្រក។

គិតមកទល់ម៉ោង៤:៣០នាទី ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង មានស្ថានភាពប្រព្រឹត្តទៅធម្មតានោះទេ ពុំមានបាតុភាពណាមួយគួរឲ្យកត់សម្គាល់ឡើយ។

រីឯមន្ត្រីសមត្ថកិច្ចជំនាញ ប្រចាំការនៅតំបន់ព្រំដែននេះបាននឹងកំពុងការងារធ្វើបំពេញបែបបទនីតិវិធី ពិនិត្យសុខភាពចេញចូលជូនអ្នកទេសចរ ពលរដ្ឋ និងអាជីវករយ៉ាងរលូនទៅតាមគោលការណ៍កំណត់របស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺកំពុងដំណើរការធម្មតា ពុំមានការបិទដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃឡើយ។

នេះជាការអះអាងរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី ប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×