មនុស្សភាគច្រើនមិនចិត្តចិត្តរដូវក្តៅនោះទេ ព្រោះវាធ្វើឲ្យមានភាពស្អុះស្អាប់ ជាពិសេសវាធ្វើឲ្យយើង ពិបាកគេងតែម្តង ហេតុដូច្នេះហើយ ទើបានជាមនុស្សមួយចំនួនចូលចិត្តគេងព្រលែងខ្លួនទទេរ។
ទោះយ៉ាងណា អ្នកដែលចូលចិត្តគេងស្រាតទាំងនោះ មិនបានដឹងពីអត្ថប្រយោជន៍របស់វានោះទេ ហើយខាងក្រោមនេះ CEN សូមបង្ហាញពីអត្ថប្រយោជន៍ជាច្រើន ដែលបានមកពីការគេងស្រាត ជាពិសេសចំពោះនារីៗ។
១. ការគេងស្រាត អាចជួយឲ្យស្បែក អាចដកដង្ហើមបានស្រួលជាងមុន ដូច្នេះ ស្បែករបស់អ្នកនឹងស្រស់ថ្លា ក្នុងថ្ងៃបន្ទាប់។
២. បើអ្នកមានប្តី ច្បាស់ណាស់ ការគេងស្រាត ពិតជាអ្វី ដែលអ្នកទាំងពីរពេញចិត្តពេញថ្លើម ជាមិនខាននោះទេ។
៣. ការគេងស្រាត អាចជួយឲ្យអ្នកមានសុខភាពល្អ សប្បាយចិត្ត ព្រមទាំងកាត់បន្ថយជំងឺនានា ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺក្រពះពោះវៀន និងជំងឺធ្លាក់ទឹកចិត្ត។
៤. ការគេងស្រាត អាចជួយឲ្យប្រដាប់ភេទ (ទ្វារមាស) របស់អ្នក មានខ្យល់ចេញចូលគ្រប់គ្រាន់ ដូច្នេះ អ្នកនឹងកម្រនឹងកើត អាការៈរមាស់ទ្វារមាស ផ្សិត និងធ្លាក់សណាស់។
៥. ការគេងស្រាត នឹងធ្វើឲ្យអ្នកមានទំនុកចិត្ត ទៅលើរូបរាងដ៏ស៊ិចស៊ីរបស់អ្នក៕
ប្រភព៖ flashsante
សុភ័ក្ត្រ