ភ្នំពេញ ៖ ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ នៅ សាលសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ៥ខែ ឆ្នាំ២០២៥ និងលេីកទិសដៅបន្ដ។
សូមជម្រាបថា រយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន៥៦.១៥២.៣៩៦ ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន១.៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន៧៩១.៤៦៦នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





