Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករមូលបត្រកម្ពុជា បញ្ជាក់ពីស្ថានភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ន ក្នុងខែមេសា ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា គ.ស.២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមធ្វើការបំភ្លឺដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និង សាធារណជនទាំងអស់ អំពីស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្នដែលមានបង្ហាញ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការជួញដូរឧបករណ៍និស្សន្នប្រចាំខែមេសា ឆ្នាំ២០២៥ ដូចខាងក្រោម៖

១. នៅក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្នដែលមានស្ថានភាពប្រតិបត្តិការ “ផ្អាកអាជីវកម្ម” គឺសំដៅលើក្រុមហ៊ុនដែលស្ថិតក្នុងនីតិវិធីតភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្នឡើងវិញ ជាមួយក្រុមហ៊ុនសមភាគីកណ្តាលទទួលបានអាជ្ញាបណ្ណដែលនៅមានសុពលភាពនិងសកម្មពី ន.ម.ក.។ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្នទាំងនេះនៅមានសកម្មភាពអាជីវកម្ម ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ននោះទេក្នុងខែមេសា ឆ្នាំ២០២៥។

២. ក្រុមហ៊ុន វីនពិព្យ ឯ.ក បានស្នើសុំនឹងទទួលបានការអនុញ្ញាតពី ន.ម.ក. លើការផ្អាកអាជីវកម្មជា ឈ្មួញជើងសាឧបករណ៍និស្សន្នជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ៣. នៅក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន អេសធី ម៉ាឃីត ឯ.ក បានបំពេញលក្ខខណ្ឌតម្រូវតភ្ជាប់ ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទឡើងវិញជាមួយក្រុមហ៊ុនសមភាគីកណ្តាល ភ្នំពេញ ដេរីវេទីវ អ៊ុចឆេង ភីអិលស៊ី និងទទួលបានការអនុញ្ញាតរួចហើយពី ន.ម.ក. ឱ្យធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទឡើងវិញ។ ៤. ន.ម.ក. ទុករយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍ និស្សន្នទាំងអស់ដែលនៅមិនទាន់តភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ន ត្រូវបំពេញលក្ខខណ្ឌតម្រូវតភ្ជាប់ ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទជាមួយក្រុមហ៊ុនសមភាគីកណ្តាលទទួលបានអាជ្ញាបណ្ណដែលមានសុពលភាព និងសកម្មពី ន.ម.ក.។ ក្នុងករណីដែលក្រុមហ៊ុនណាមួយមិនបានបំពេញលក្ខខណ្ឌតាមការកំណត់ ក្រុមហ៊ុននោះ

អាចប្រឈមនឹងការដកហូតអាជ្ញាបណ្ណឬការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ន ពី ន.ម.ក.៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×