Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ពាន​ចម្រៀង​សម័យ​ឆ្នាំ ​២០១១​ ចំណាត់ថ្នាក់​លេខ ​១​ ពានរង្វាន់​សម្តេច​តេជោ ​ហ៊ុន ​សែន​ ធ្លាក់ខ្លួន ធ្វើ​កម្មករសំណង់​ ហើយ មេការ​មិន​បើកប្រាក់ខែ​ឲ្យ

​ស្វាយរៀង ​៖ ​ទស្សនិកជន​នៅ​ចាំ​បាន​ទេ​ម្ចាស់​ពាន​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ឆ្នាំ​២០១១​ ពានរង្វាន់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​ចម្រៀង​សម័យ​ដែល​មាន​សម្លេង​ពិរោះ​ក្រអួន​ក្រអៅ​ផ្អែម​ស្រទ​ន់នោះ​ កំពុង​លាក់ខ្លួន​ពួន​អាត្មា​មក​ធ្វើជា​កម្មករ​សំណង់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ តែ​ត្រូវបាន​មេការ​សំណង់​មិន​បើកប្រាក់​អោយ​ធ្វើអោយ​ជីវភាព​គ្រួសារ​ខ្វះខាត​យ៉ាងខ្លាំង​បន្តដំណើរ​មក​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ស្វាយរៀង​។​

​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​យើង​នៅ​ខេត្ត​ស្វាយរៀង​លោក ឌី ថា​រ៉េ​ន ម្ចាស់​ពានរង្វាន់​លេខ​១​ ផ្នែក​ចម្រៀង​សម័យ​ឆ្នាំ​២០១១​បានអោយដឹង​ថា​ លោក​មក​ខេត្ត​ស្វាយរៀង​​នាពេលនេះ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក​មិន​ដែល​បាន​ឡើង​ច្រៀង​តាម​ស្ថានីយ៍​ទូរទស្សន៍​រឺ​ក្រុម​វង់​តន្ត្រី​ណា​នោះ​ទេ​ធ្វើអោយ​ជីវភាព​លោក​កាន់​ដុនដាប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក​បាន​បន្តទៀតថា ៖ មុន​មក​ខេត្ត​ស្វាយរៀង​លោក​បាន​ធ្វើ​ជា​កម្មករសំណង់​នៅឯ​រាជធានី​ភ្នំពេញ​បាន​មួយ​រយះ​តែ​មេការ​សំណង់​មិន​បើក​លុយ​អោយ​ទើប​លោក​សម្រេចចិត្ត​មក​ខេត្ត​នេះ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​បន្ត​តែ​បច្ចុប្បន្ន​រក​ពុំទាន់​បាន​ឡើយ​។​

​លោក ឌី ថា​រ៉េ​ន បាន​រំលឹក​អំពី​ប្រវត្តិ​ដែល​លោក​បាន​ឈាន​ជើង​ចូល​វិថី​សិល្បះ​ថា​លោក​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ក្រោយមក​លោក​ក៏​បាន​ទៅ​រស់នៅ​ខេត្ត​កំពង់ធំ​ហើយ​កាលពី​ឆ្នាំ​២០០៩​លោក​បាន​ស្ម័គ្រចិត្ត​ចូល​បំរើ​ក្នុង​ជួរ​កងទ័ព​ឆ័ត្រយោង​៩១១​ឈរជើង​នៅ​ប្រាសាទ​ព្រះវិហារ​បាន​មួយ​រយះ តែ​ក្រោយមក​ក៏​មាន​ជម្ងឺគ្រុនចាញ់​ក៏​បាន​ឈប់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​រាជធានី​ភ្នំពេញ​ហើយ​មិន​បាន​វិលត្រឡប់​មក​បម្រើ​កងទ័ព​វិញ​ទេ​។​

​នៅ​ឆ្នាំ​២០១០​ការប្រឡង​ចម្រៀង​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ក៏បាន​ផ្តល់​ឱកាស​អោយ​រូប​លោក​ដាក់​ពាក្យ​ចូល​ប្រឡង​នៅ​ខេត្តកំពង់ធំ​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​ក្រោយ​ពី​ប្រឡង​ជាប់​នៅ​ខេត្ត​រួចមក​ខាង​ខេត្ត​ក៏​បញ្ជូន​បន្ត​មក​ភ្នំពេញ​ដើម្បី​ប្រឡង​យក​ពានរង្វាន់​សកល​ផ្នែក​ចម្រៀង​សម័យ​ក្នុង​ការប្រឡង​នេះ​គឺ​គេ​ចំរាញ់​យក​តែ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំខេត្ត​និង​មាន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មក​ប្រឡង​យក​ជ័យលាភី​ដែរ​តែ​រូប​លោក​ពុំ​ទទួលបាន​ចំណាត់​ល្អ​នោះទេ​គឺ​បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ​។​

​លោក ឌី ថា​រ៉េ​ន បញ្ជាក់ថា ក្រោយ​ពី​មិន​ទទួលបាន​ចំណាត់ថ្នាក់​ដែល​ទី​ពេញចិត្ត​នោះ​នៅ​ឆ្នាំ​២០១១​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​យក​ជ័យលាភី​ម្តងទៀត​ទើប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ដែល​មាន​អ្នកដាក់ពាក្យ​ប្រឡង​យ៉ាងច្រើន​កុះករ​។​ពានរង្វាន់​ចម្រៀង​ខ្មែរ​ជា​សកល​ផ្នែក​ចម្រៀង​សម័យ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ទទួលបាន​ពា​ន​ចម្រៀង​១​និង​ថវិកា ២៥០០​ដុល្លា​ដោយ​កាល​នោះ​ប្រគល់​ដោយ​លោក សុខ អាន​។​

​លោក ឌី ថា​រ៉េ​ន បន្តទៀតថា​ក្រោយពី​ទទួលបាន​ជ័យលាភី​លេខ​១​រួច​មក​ក៏​មាន​ស្ថានីយ៍​ទូរទស្សន៍​មួយចំនួន​បាន​ហៅ​លោក​ឡើង​ច្រៀង​និង​ច្រៀង​តាម​ក្រុម​វង់​តន្ត្រី​ប្រគុំ​តាម​រោងការ បុណ្យ ជប់លៀង រាង្គ​សាល​ខ្លះៗ​ដែរ​ក្នុងនោះ​ដូចជា​កម្មវិធី​ដន្ត្រី​យ៍​ស្រុកស្រែ​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​CTN និង​ទូរទស្សន៍​ហង្ស​មាស ទូរទស្សន៍ អប្សរា​ផងដែរ​។​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពុំ​សូវ​មាន​ខាង​ស្ថានីយ៍ទូរទស្សន៍​ក៏​ដូចជា​ក្រុម​វង់​តន្ត្រី​ហៅ​ច្រៀង​ទៀត​ទេ​ធ្វើអោយ​ជីវភាព​លោក​ជួប​ការលំបាក​ក៏​ឆ្លៀត​ដើររក​ការងារ​ធ្វើ​បន្ថែម​។​

​ពាក់ព័ន្ធ​ទៅនឹង​សំណួរ​សួរ​លោក​ថា​ហេតុអ្វី​បានជា​លោក​សម្រេច​ចិត្ត​លាក់ខ្លួន​ពួន​អាត្មា​ធ្វើជា​កម្មករ​សំណង់​បែប​នេះ​លោក​ថា​មកពី​ជីវភាព​ខ្វះខាត​ហើយ​គ្មាន​គេ​ហៅ​ច្រៀង​ម្យ៉ាងទៀត​លោក​ជា​អ្នកចម្រៀង​ដែល​ចូលចិត្ត​ច្រៀង​បទ​ពី​ដើម​ដូចជា​បទ​អធិរាជ​សម្លេង​មាស​សុិន​សុ​ី​សាមុត លោក​អុិន​យ៉េន សុះ​ម៉ាត់ អឹុង​ណារី កែវ​សារ៉ាត់​ជាដើម​ដូច្នេះ​គេ​មិនសូវ​ហៅ​ច្រៀង​ទេ​។ លោក ឌី​ថា​រ៉េ​ន នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​យើង​ក៏​បាន​អំពាវនាវ​ដល់​ស្ថានីយ៍​ទូរទស្សន៍​និង​រាង្គ​សាល ក្រុម​តន្ត្រី​ផ្សេងៗ​ក៏ដូចជា​សប្បុរសជន​សូម​ជួយ​អោយ​រូប​គាត់​អោយ​បាន​ឡើង​ច្រៀង​វិញ​ផង​គ្រាន់​បាន​ប្រាក់កំរ៉ៃ​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​ដោយ​ជីវភាព​សព្វ​ថ្ងៃ​ជួប​ការលំបាក​ខ្លាំង​។​

​សូមបញ្ជាក់​ថា ​ដោយ​មាន​ក្តីអាណិតអាសូរ​ពី​សប្បុរសជន​ដល់​លោក​ឌី​ថា​រ៉េ​ន​ក្នុងនោះ​លោក​សុន​សុខ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ឧបត្ថម្ភ 50$ លោក​ស៊ុំ​ពៅ​ពិ​សុដ្ឋ​នៅ​ខេត្ត​ព្រៃវែង​30$ លោក​រដ្ឋា​នៅ​ស្វាយរៀង​20$ លោក​នុត​នាង​ស្វាយរៀង​20$ លោកនាត​តន្ត្រីសម័យ​ស្វាយរៀង​10$ លោក​ថត​ភារះ​ស្វាយរៀង​5​មុឺន លោក​យឹម​សុថា​ន​5​មុឺន លោក មិន​ភក្តី​៥​ម៉ឺ​នរៀល​ផងដែរ​៕​ ដោយ ៖ វ៉ៃកូ​

×