Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មានតែ​មនុស្ស «​ខ្លាច​» ក្លិន​ធុ​រេ​ន ដឹងអី​…​ស្វា​ក៏​ពុំ​ចូលចិត្ត «​កំពូល​ផ្លែឈើ​» នេះដែរ តោះ​មើល​ប្រតិកម្ម​របស់​វា​យ៉ាងម៉េច​ទៅ (​វីដេអូ​)

​សត្វ​ស្វា​ដ៏​ឆ្លាត​មួយ​ក្បាល បាន​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​នៅលើ​បណ្តាញ​សង្គម ចំពោះ​ប្រតិកម្ម​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​វា បន្ទាប់ពី​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ធុ​រេ​ន​១​ក្លែប នៅក្នុង​តំបន់​ទេសចរណ៍មួយ​​នៃ​ប្រទេស​ចិន ។​

​ខណៈពេល​គួរ​ឲ្យ​ស្ងើចសរសើរ​នេះ ត្រូវបាន​ដោយ​ភ្ញៀវទេសចរ​ម្នាក់ នៅ​ទីក្រុង Leshan ខេត្ត Sichuan ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៣ ខែសីហា​, នេះ​បើ​យោងតាម Newsflare ដែល​បាន​បង្ហោះ​វីដេអូ​នេះ​លើកដំបូង ។​

​ស្ត្រី​ម្នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាច្រើន បានផ្តល់​ធុ​រេ​ន​១​ក្លែប ទៅ​ឲ្យ​ស្វា​នោះ​ស៊ី ប៉ុន្តែ វា​បង្ហាញ​អារម្មណ៍​ហាក់ដូចជា​ពុំ​សូវ​ពេញ​ចិត្តនឹង​ផ្លែឈើ​នេះ​ទេ ។ បន្ទាប់ពី​បានដឹង​ក្លិន​របស់​វា ស្វា​នោះ​ក៏បាន​ទម្លាក់​ធុ​រេ​ន​ទៅ​ដី​ភ្លាមៗ​តែម្តង ។​

​ស្វា​នេះ​បន្ទាប់មក បាន​យកដៃ​ស្តាំ​របស់​វា ទៅ​ផ្អឹប​នឹង​ច្រមុះ ដើម្បី​ហិត​ឲ្យ​ដឹង​កាន់តែច្បាស់ ។​

​បន្ទាប់ពី​ដឹងថា ផ្លែឈើ​នេះ​ពិតជា​ធ្វើ​ឲ្យ​ក្លិន​ជាប់​នៅ​នឹង​ដៃ​រប​ស់វា ស្វា​នេះ​ក៏បាន​ប្រញាប់ប្រញាល់​ជូត​វា​យ៉ាង​លឿន ទៅនឹង​គល់ឈើ ហើយ​ហិត​វា​ម្តងទៀត ដើម្បី​ឲ្យ​ដឹងថា​តើ​ក្លិនស្អុយ​នឹង​រសាយ​បាត់ ឬ បន្ត​នៅ ។​

​យោងតាម South China Morning Post នោះ​ក៏មាន​សត្វ​ដទៃទៀត​ផងដែរ ដែល​បានបង្ហាញ​ពី​អារម្មណ៍​មិន​ពេញ​ចិត្តនឹង «​ស្តេច​ផ្លែឈើ​» នេះ ។​

​ពិតណាស់ មនុស្ស​ជាច្រើន​ក៏​មិន​ចូលចិត្ត «​ក្លិន​» ធុ​រេ​ន​ផងដែរ ។ មនុស្ស​មួយចំនួន​បាន​ព្យាយាម​កត់ត្រា​ខ្លួនឯង​ពួកគេ​ហូប​ផ្លែឈើ​នេះ ជា​ផ្នែក​នៃ​ការប្រកួតប្រជែង​មួយ ខណៈ​អ្នក​ដទៃទៀត​ក៏​រត់​ចេញពី​ក្លិន ៕ ចន្ទី (nextshark)​

×