Friday, June 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូត ឥណ្ឌូណេស៊ី រៀបចំវេទិកាសារព័ត៌មានស្តីពី ទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូណេស៊ី និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយស្ថានទូត ឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ក.អ.ក រៀបចំវេទិកាពិភាក្សាស្តីពី ទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូណេស៊ី និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីផ្តល់ឱកាស ដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីតួនាទីរបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់ការ អភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កម្មវិធីនេះប្រព្រឹត្តទៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នៅ
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា (ជិតវិមានឯរាជ្យ)។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះដោយ ផ្តើមពីការធ្វើបទបង្ហាញអំពីគោលនយោបាយនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។

កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាចលើកជាសំណួរពាក់ព័ន្ធនឹងទំនាក់ទំនង ការទូតកម្ពុជា-ឥណ្ឌូណេស៊ី ឬក៏សំណួរផ្សេងៗទៀតដែលមានប្រយោជន៍ សម្រាប់ការផ្សព្វផ្សាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×