ជនដៃដល់ជាកូនបង្កេីតដែលកាប់សំលាប់ឪពុកអត់ញញេីតដៃត្រូវបាននគរបាលខេត្តព្រះវិហារចាប់បានហេីយនៅថ្ងៃទី៤ខែមិថុនានេះ។ សូមរំលឹកថា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣៥ នាទី ប៉ុស្តិ៍នគរបាលបានទទួលពត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថា មានករណីហិង្សាគ្រួសារបណ្តាលឲ្យមរណភាពជនរងគ្រោះនៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥វេលាម៉ោងប្រហែល ១៩:៣០នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។
ក្រោយពីទទួលពត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន អាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរនិងគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុ។
តាមការបំភ្លឺរបស់ឈ្មោះ វេត វង់ ភេទប្រុស អាយុ៥៣ឆ្នាំ អ្នកស្រែនៅមិនឆ្ងាយពីគ្នាបានរាយការណ៍ជូនសមត្ថកិច្ចថា កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ បានឃើញឈ្មោះ ណាវ វាសនា ហៅ ស៊ីណា ភេទប្រុស ដើរមកសុំខ្ចីម៉ារវេនដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃ ព្រោះឪពុករបស់គាត់បានលាក់ទុកតែគាត់មិនឱ្យខ្ចីហើយកូនខឹងនិងឪពុក។ លុះម៉ោងប្រហែល១៧រសៀលឃើញឈ្មោះណាវាសនាមកខ្ទមគាត់ម្ដងទៀត។ បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់វាសនាមកដែរ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទាក់ទងរបស់ឈ្មោះ វេត វង់ បានឮសំឡេងស្រែកចំនួន ២ដង គាត់គិតថាប្រហែលជាកូនហៅរកឪពុក។
មូលហេតុ កូនប្រុសផឹកស្រាជាប្រចាំហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទុកមិនឲ្យប្រើប្រាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី










