ក្មេងចំនួន៣នាក់បងប្អូន ក្នុងនោះស្រីម្នាក់ ដែលនៅក្រោមផ្ទះរបស់ខ្លួន ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យសន្លប់បាត់ស្មារតី។ ហេតុការណ៍កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឆ្ការ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្មេងរងគ្រោះទាំង៣នាក់ មានឈ្មោះ ណន នី ភេទប្រុស អាយុ១១ឆ្នាំ , ណន ណុន ភេទប្រុស អាយុ៦ឆ្នាំ និង ឈ្មោះណន ស្រីដាវ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើត ។ ចំណែកឈ្មោះ ណុន ណន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំពង្រលើ តែបច្ចុប្បន្នបានដឹងខ្លួន និងបានធូរស្បើយពីជំងឺ និងបានត្រឡប់មកផ្ទះវិញហើយ ៕ ដោយ ៖ បញ្ញាស័ក្តិ