Friday, June 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្មីមួយពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពិេសសមួយពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ក្នុងនោះភាគីកម្ពុជានៅតែបង្ហាញក្ដីសង្ឃឹមថា ថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្នុងស្មារតីយុត្តិធម៌, ការកសាងទំនុកចិត្ត, មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ យ៉ាងណាក៏ដោយ បើមិនមានកិច្ចសហការនៅពេលខាងមុខទេ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការរឿងនេះដោយខ្លួនឯង ។

ជាមួយគ្នា ដោយហេតុថាបញ្ហានៅតំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំដើម្បីបញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិហើយ ដូច្នេះករណីទាំង៤នេះនឹងមិនបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះទេ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×