ឆ្នាំជូត ៖ ការងារ ប្រយ័ត្នប្រយែងខ្លួន ព្រោះមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនបានប្រសើរ ត្រូវចំណាយច្រើន ។ មនោសញ្ចេតនា គួរកំណត់ច្បាស់លាស់មនោសញ្ចេតនារបស់ខ្លួន ។
ឆ្នាំឆ្លូវ ៖ ការងារ មិនត្រូវតឹងរ៉ឹងហួស គយរបង្កើតបរិយាកាសធូរស្រាល ។ លុយកាក់ កើតខ្ទង់ចំនាយច្រើនក្រៅផែនការ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ឈ្លោះប្រកែកគ្នា ។
ឆ្នាំខាល ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ មានឱកាសបង្កើនចំណូលថែម ។ មនោសញ្ចេតនា ត្រូវសកម្មម្ចាស់ការក្នុងមនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ អំណោយផលល្អ អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយគ្មានឧបសគ្គ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំរោង ៖ ការងារ មិនត្រូវជ្រៀតជ្រែកចូលជ្រៅក្នុងរឿងអ្នកដទៃ បញ្ចៀសបន្សល់ទុករូបភាពអាក្រក់ ក្នុងក្រសែភ្នែកថ្នាក់លើ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតទំនាស់ដោយសាររឿងតូចតាច ។
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវវិនិយោគវិស័យអចលនទ្រព្យ ។ លុយកាក់រីកចម្រើន ចំណូលនឹងនរ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ ជាថ្ងៃដ៏ជោគជ័យសម្រាប់ការចរចាសហការជំនួញ ។ លុយកាក់ ប្រសិនបោះទុនវិនិយោគ នឹងទទួលបានលទ្ធផលល្អ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំមមែ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងដំណើរដោយរលូន ។ លុយកាក់ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំវក ៖ ការងារ ត្រូវបង្កើតផែនការច្បាស់លាស់ក្នុងការងារ កុំធ្វើដោយលំៗ ។ លុយកាក់ ស្ថិរភាព តែមិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានការប្រែប្រួលច្រើនស្មានមិនដល់ ៕
ឆ្នាំរកា ៖ ការងារ ត្រូវប្រមូលផ្តុំទៅក្នុងកិច្ចការរបស់ខ្លួន កុំខ្វល់នឹងសម្តីរិះគន់របស់អ្នកដទៃ ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយប្រាក់ច្រើន ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះជជែកគ្នា ។
ឆ្នាំចរ ៖ ការងារ រីកចម្រើន មានឱកាសបានឡើងតំណែង ។ លុយកាក់ មានទាំងព័ត៌មានល្អ និងអាក្រក់អំពីលុយកាក់ ។ មនោសញ្ចេតនា កើតការខ្វែងគំនិតគ្នាជាញឹកញាប់ ។
ឆ្នាំកុរ ៖ ការងារ ល្អប្រសើរ មានអ្នកជួយយកអាសាជ្រោមជ្រែងច្រើន ។ លុយកាក់ ចំណូលកើនថែម ។ មនោសញ្ចេតនា កក់ក្តៅ ជាថ្ងៃដ៏សក្តិសមសម្រាប់ការសារភាពស្នេហ៍ ៕