ភ្នំពេញ ៖ សម្តេចតេជោបានលើកឡើងថា បើតោងតាមតួលេខ ក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅប្រទេសថៃជាង១.១ពាន់លានដុល្លារ រីឯថៃនាំចូលមកកម្ពុជាវិញជាង៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទៅថៃជាង២០០លានដុល្លារ ចំណែកឯថៃបនាននាំចូលមកកម្ពុជាជាង១.៦ពាន់លានដុល្លារ ។
នៅរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុង៖ ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។
តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។ ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




