Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី ៨ខែមីថុនា ខាងខ្មែរបើកពីម៉ោង ៩ និង បិទម៉ោង៤ ល្ងាច ជាបណ្ដោះអាសន្ន

បន្ទាយមានជ័យ៖នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជាបានសម្រេចបើកច្រកនៅម៉ោង៩ព្រឹក បន្ទាប់ពីភាគីថៃបានសម្រេចជាឯកតោភាគីបើកច្រកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ នៅព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានមកចរចាជាមួយភាគីកម្ពុជាស្នើសុំឱ្យបើកច្រកនៅម៉ោង៨ព្រឹកដូចខាងថៃដែរ ប៉ុន្តែ ខាងកម្ពុជា បានបដិសេធ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ភាគីថៃ បានបើកច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត នាវេលាម៉ោង ៩ព្រឹកនេះវិញហើយ បន្ទាប់ពីខាងថៃ ម្សិលមិញអះអាងថា និងបើកច្រកម៉ោង ៨ព្រឹក បិទវិញម៉ោង ៤ រសៀល ស្រាប់តែព្រឹកមិញនេះ ខាងថៃ ពន្យាពេលមិនទាន់បើក ធ្វើឲ្យខាងកម្ពុជា ក៏បិទដែរ ចាំម៉ោង៩ បានបើកទាំងអស់គ្នា ។

នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបីជាយ៉ាងណា មន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនជាឯកតោភាគី ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគី ត្រូវបានបិទ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×