Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ សាខា​ទី​៥​ទួល​ពង្រ​ លួចលាក់​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ​ រក​ឃើញ​អនីតិជន​១៤​នាក់​

​រាជធានី​ភ្នំពេញ​ ៖​ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការជាមួយអគ្គស្នងការ​រង​នគរបាល​ជាតិបង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ សាខា​ទី​៥​ទួល​ពង្រ​ លួចលាក់​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ​ រក​ឃើញ​អនីតិជន​១៤​នាក់​។

ដោយ​ទទួល​បាន​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ នៅ​យប់​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ លោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នាយកដ្ឋាន​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃ​ស​ និង​តំណាង​សង្គមកិច្ច​ លោក​ ប្រាក់​ ចំរើន​ ប្រធាន​ការិយាល័យ​និង​មន្ត្រី​ចំនួន​២​រូប​ តំណាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត ដោយ​មានការ​សម្របសម្រួល​ពី​ លោក​ សំ​ម​ ប្ញ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ជាក់ស្តែង​ នៅ​ចំណុច​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ (​សាខា​ទី​៥​ទួល​ពង្រ​)​ ដែល​លួចលាក់​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ​ ស្ថិត​នៅ​ក្បាលដី​៥៧៦​ ផ្លូវ​៥០​ម៉ែត្រ​ ភូមិ​ប្រការ​ សង្កា​រត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដោយ​ឆែកឆេរ​នៅ​ចំពោះ​មុខ​តំណាង​ម្ចាស់​ទីតាំង​ រក​ឃើញ​មនុស្ស​ចំនួន​១២១​នាក់​ (​ស្រី​១០៤​នាក់​ និង​ប្រុស​១៧​នាក់​)​ ក្នុង​នោះ​រក​ឃើញ​មាន​អនីតិជន​១៤​នាក់​ នាំ​មក​នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×