Wednesday, June 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញទៅបណ្ដាមេដឹកនាំជុំវិញពិភពលោកថា មហាសមុទ្រ គឺជាកំណប់ទ្រព្យរួមរបស់យើង យើងទាំងអស់គ្នាត្រូវមានវិធានការបន្ទាន់ការពារបរិស្ថានសមុទ្រ !

ថ្លែងសុន្ទរកថាពិសេសទៅកាន់បណ្ដាមេដឹកនាំប្រទេសជុំវិញពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាបានប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ, ក្នុងនោះ កម្ពុជាបានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។

ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណប់ទ្រព្យរួមរបស់យើងនេះ គឺមហាសមុទ្រ បេះដូងពណ៌ខៀវនៃភពផែនដីរបស់យើង, វាជាប្រភពនៃអាហារ ថាមពល និងទឹក ដែលផ្តល់នូវជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍, វាគ្រប់គ្រងអាកាសធាតុ និងបង្កើតអុកស៊ីសែនដែលយើងដកដង្ហើម, វាជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែបនៃភពផែនដីរបស់យើង, មហាសមុទ្រមានសារៈសំខាន់ចំពោះសុខុមាលភាព និងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងអំពីការគំរាមកំហែងដល់មហាសមុទ្រពិភពលោក ក្នុងនោះ ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ និងការបំពុលប្លាស្ទិកដែលរីករាលដាល ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការកេងប្រវ័ញ្ចធនធានសមុទ្ររបស់យើងហួសប្រមាណ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងការសម្រេចចិត្ត ក៏ដូចជាកិច្ចសហការដែលមិនផ្លាស់ប្តូរ ដើម្បីជួយការពារបរិស្ថានជុំវិញមហាសមុទ្រលើពិភពលោក៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×