Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកអនុប្រធានសុរិយោដីខណ្ឌសែនសុខ បើកបរក្នុងស្ថានភាពស្រវឹង បុកនារីម្នាក់ស្លាប់នៅកន្លែង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ !

ភ្នំពេញ ៖ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានបញ្ជូនខ្លួនលោក ថន សុវណ្ណារ៉ា អនុប្រធានសុរិយោដីខណ្ឌសែនសុខ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីបើករថយន្តក្នុងស្ថានភាពស្រវឹង ហើយបានបុកអ្នកជិះម៉ូតូបណ្តាលឲ្យនារីស្រស់ស្អាតម្នាក់ស្លាប់។

បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់បានបេីកម៉ូតូ​ Honda Click ពាក់ផ្លាកលេខ ភ្នំពេញ​ 1LK-2865 តាមបណ្ដោយផ្លូវ​ហាណូយ​-ភ្នំពេញ ក្នុងទិសដៅ​ពីជេីងទៅត្បូង​ ហើយត្រូវរថយន្តឡង់គ្រីស័រ​ ពាក់ផ្លាកលេខ រាជការ បើកបរបញ្ច្រាសទិញគ្នា ហើយបានបត់ឆ្វេង​ បណ្ដាលឲ្យបុកម៉ូតូនារីនោះ ស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយបុកហើយ អ្នកបើកបរថយន្ត​ឡង់គ្រីស័រ​ ពាក់ផ្លាកលេខរាជការនោះ បែរជារត់គេចចេញកន្លែងកេីតតែ ហើយក៍ត្រូវបាន​សមត្ថកិច្ច​ដេញឃាត់បាន នៅលើផ្លូវ២០១១​ ក្នុងសង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ វេលា​ម៉ោង​១២៖៣៥នាទីរំលងអធ្រាត្រ​ឈានចូល​ ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៥, សមត្ថកិច្ចរកឃើញថា លោកមន្ត្រីម្នាក់នេះ បើកបរក្នុងស្ថានភាពស្រវឹង។

បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយកម៉ូតូរួមទាំងរថយន្តទៅរក្សាទុក​ នឹងប្រគល់សពឱ្យគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​, ចំណែក លោក ថន សុវណ្ណារ៉ា អនុប្រធានសុរិយោដីខណ្ឌសែនសុខនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីមាននីតិវិធីផ្ដន្ទាទោស៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×