Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករម្នាក់ស្លាប់លេីដីស្រែចម្ការខ្លួនឯង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ផ្ទុះមីនតោននៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីស្រែ

ខេត្តប៉ៃលិន៖ អា​ជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ៈ៤០នាទី​ មានករណីផ្ទុះមីនតោននៅដីស្រែស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបណ្តាលឱ្យអ្នកអ្នកបើកត្រាក់ទ័រម្នាក់បានស្លាប់ នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីស្រែ។
ជនរងគ្រោះឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់​បានថ្លែងសារលើបណ្តាញសង្គមថា សូមរំលែកទុក្ខជាមួយគ្រួសារសព និងសូមវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់ឋានសុគតិភពកុះបីឃ្លៀងឃ្លាតឡេីយ។ នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម​ ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយ​ក៏ដោយ! រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ​បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម​ ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×