កំពង់ស្ពឺ៖ អ្នកអធិប្បាយព័ត៌មានស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ស ងួន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ដឹកស្រាបៀអង្គរ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យប្រពន្ធរបស់លោកភ្លាមៗ។ ចំណែកលោកស ងួន និងកូនស្រី រងរបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា នៅចំណុចកើតហេតុជាផ្លូវកោង ជ្រោះពេជ្រនិល ខាងកើតយាយម៉ៅ ដោយរថយន្ដបើកក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ដកុងទីន័រស្រាបៀអង្គរ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសច្រាសគ្នា ពេញទំហឹងតែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភរិយារបស់លោក ស ងួន បានស្លាប់ភ្លាមៗនៅក្នុងរថយន្ដ ហើយកូនស្រី រងរបួសធ្ងន់ និងលោក ស ងួន ។ ក្រុមគ្រួសារ លោក ស ងួន ជិះក្នុងរថយន្ត Lexus RX300 ៕ ដោយ៖បញ្ញាស័ក្តិ