Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៩ ខែ​កញ្ញា កើតឡើង ៨​លើក ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​១២​នាក់​

​ភ្នំពេញ ​៖ ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថា​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​៨​លើក​(​យប់​៦​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៩​នាក់ (​ប្រុស​) និង​រង​របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរ ១១​នាក់ ( យប់​៩​នាក់ )​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមានៈ ល្មើស​ល្បឿន ២​លើក​, មិន​គោរព​សិទ្ធិ ៣​លើ​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់ ៣​នាក់​), កត្តា​យាន្ត ១​លើក​(​ស្លាប់​១​នាក់​)​។ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៧​គ្រឿង រួមមានៈ ម៉ូតូ ៩​គ្រឿង​, រថយន្ត​តូច ៤​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​និង​គោយន្ត ២​គ្រឿង​។​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក​, រថយន្ត​តូច​៣​លើក​និង​គោយន្ត ១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក​, ផ្លូវ​ខេត្ត ៣​លើក​។ រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ធំ ២​លើក ស្លាប់​៣​នាក់ របួស​១​នាក់​, កណ្តាល ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស ៣​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​៦៥​លើក ស្លាប់​ចំនួន​៣០​នាក់ របួស​សរុប​ចំនួន​១០៧​នាក់ របួសធ្ងន់ ៧៦​នាក់ របួសស្រាល​ចំនួន​៣១​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​៨ ខែ​កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១.៧៩១​គ្រឿង , មធ្យោបាយ​ល្មើស ៤៣៤​គ្រឿង អប់រំ ២១២​គ្រឿង ពិន័យ ២២២​គ្រឿង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×