ការលេងល្បិចដាក់នរណាម្នាក់ដើម្បីជាការលេងសើចគឺជារឿងដែលតែងតែកើតមានឡើង ជាពិសេសក្នុងចំណោមមិត្តភក្តិ ហើយក៏វាមានកើតឡើងចំពោះសមាជិកគ្រួសារផងដែរ។
ដូចករណីនេះអីចឹង ដោយបងស្រីចំនួន ២នាក់អាយុ ១៣ឆ្នាំ និង ១៨ឆ្នាំបានលេងល្បិច (Prank) ដាក់ប្អូនប្រុសអាយុ ៨ឆ្នាំរបស់ខ្លួន ដែលធ្វើឲ្យមានការផ្ទុះសំណើចយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម បន្ទាប់ពីប្អូនប្រុសពួកគេ ចាប់ផ្តើមយំភ្លាម នៅពេលគេស្មានតែខ្លួនឯង កំពុងបំបាំងកាយ ហើយមិនមាននរណាមើលឃើញ។
ទោះយ៉ាងណា វាគឺជាការរៀបចំដ៏ល្អឥតខ្ជោះរបស់បងស្រីកំហូចទាំងពីរ ដែលប្អូនប្រុសពួកគេ ជឿស៊ប់តែម្តង។ ចង់ដឹងល្បិចនេះគួរឲ្យអស់សំណើចយ៉ាងណា សូមមើលឃ្លីបវីដេអូខាងក្រោមនេះ៖
ប្រភព៖ Trends zilla
សុភ័ក្ត្រ