Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖​ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន!

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់មួយដោយដាក់ចំណងជើងថា «ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ» ជាមួយនោះសម្តេចបានលើកឡើងថា «ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស»។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើ Facebook៖ “ថ្ងែនេះកាសែត The Nation របស់ថៃបានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។

ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ !

ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។

ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×