ក្រោយផ្ទុះរឿងអាស្រូវបីខែកន្លងមក គេពុំឃើញស្រមោលហ្វាន ពានពានឡើយ រហូតមានពាក្យចចាមអារ៉ាមថានាងបានរត់ទៅអាមេរិក និងកំពុងធ្វើបែបបទសុំជ្រកកោនយោយបាយ។ថ្មីនេះមានព័ត៌មានថា ហ្វាន ពានពាន ត្រូវបានដោះលែង រួចចាប់សាជាថ្មី។តាមពិតទៅនាងពុំបានដោះលែងម្ដងណាទេ។
កាលពីចុងខែមិថុនា ប៉ូលិសបាននាំតារាត្រកូលហ្វាននេះទៅស្នាក់ការដើម្បីស៊ើបអង្កេតបន្ថែមពីត៌មាន ហើយពីរថ្ងៃក្រោយនាងបានត្រូវដោះលែង(ពុំមែនជាប់ពន្ធនាគារទេ)ប៉ុន្តែរហូតដល់ចុងខែសីហា ទើបនាងបានត្រូវចាប់ខ្លួនជាផ្លូវការ ហើយត្រូវជាប់ពន្ធនាគារ។ពីនោះមកទល់បច្ចុប្បន្នគេពុំដែលឃើញវត្តមាននាងទេ។តាមមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ទីបញ្ចប់របស់ហ្វាន ពានពានពិត ជាអាណោចអាធ័មណាស់។បុព្វហេតុសម្ដែងរបស់នាងហាក់បានទទួលទោស«ប្រហារជីវិត» ព្រោះនាងពិតជាមិនអាចវិលត្រឡប់មកកាន់ឆាកសម្ដែងវិញទេ។
ប្រភពមួយទៀតឱ្យដឹងថា បន្ទាប់ករណីហ្វាន ពានពាន ចិនបានបើកការស៊ើបអង្កតលើតារាប្រមាណ១០០នាក់ស្រដៀងដែលមានទង្វើគេចពន្ធ។ កាសែតជាច្រើនបង្ហើបថា តារាត្រកូលហ្វាន ទទួលបានចំណូល១០០០លានយាន់(ជាង១៤៥លានដុល្លារ)ក្នុងអំឡុង៥ឆ្នាំកន្លងមក។វេលានោះនាងក៏ចាប់ផ្ដើមមានចេតនាកេងបន្លំពន្ធ។
តាម iFeng នាងមានក្រុមហ៊ុន ប៉ុន្ដែពេលតាមទៅដល់កន្លែងនោះ វាពុំមែនជាក្រុមហ៊ុនរកស៊ីដូចដែលនាងចុះបញ្ជីសុំអាជ្ញាប័ណ្ណទេ។
តាមព័ត៌មាន ក្រុមហ៊ុននាងបានស្ថិតនៅជាន់ទី១១នៃអគារនេះ ប៉ុន្ដែតាមការពិតពុំមែនទេ។
វាគឺជាក្រុមហ៊ុនទេសចរណ៍ទៅវិញ ចំណែកក្រុមហ៊ុនទី២ ពេលទៅដល់គេបែរជាឃើញស្លាកសញ្ញាសរសេរថា «Studio ហ្វាន ពានពាន» ហើយវាត្រូវបានចាក់សោជិត
តាមDaily Mail ហ្វាន ពានពាន ឈរលំដាប់ទី១នៃតារាសម្ដែងចិន ដែលមានបៀវត្សមួយឆ្នាំ
៣០០លានយាន់ ប្រមាណ៣៣លានផោន៕
លីសា