ភ្នំពេញ-មិនត្រឹមតែជាផលិតករមានឈ្មោះល្បីក្នុងស្រុកប៉ុណ្ណោះទេ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ក៏បានបញ្ជ្រាបកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិផងដែរ។ ជាពិសេសថ្មីៗនេះ លោកក៏ទើបតែចេញទៅចូលរួមកិច្ចប្រជុំអ្នកជំនួញអាស៊ានលើកទី២៧ “AFF 27 AGM & AFFA Working Group Meetings” នៅប្រទេសឥណ្ឌូនេស៊ី។
លោក អ៊ិន សុភិន ថាការចាកចេញរបស់លោកក្នុងកិច្ចប្រជុំកម្រិតអាស៊ានជាមួយនឹង១០ ប្រទេសពាក់ព័ន្ធនឹងការងារជាអ្នក ជំនួញមកពីប្រទេសភាគច្រើន នៅក្នុងប្រទេសអាស៊ានតែម្តង ។ ចំណែកការចាកចេញនេះ ស្របពេលដែលលោកនឹងកូនស្រី នាង ភិន ដាលីស បានចាកចេញទៅបន្តការសិក្សាផ្នែកDesign របស់នាងនៅប្រទេសអាមេរិកផងដែរ។ លោកបន្តថា បន្ទាប់ពីបានដឹកនាំក្រុមកីឡាបាល់ទាត់មហាហង្ស យកឈ្នះលើក្រុមអតីតបាល់ទាត់ ជម្រើសជាតិកាលពីយប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧ក្នុងលទ្ធផល៤ ទល់នឹង៣ គឺជាសេចក្តីរីករាយមួយ ដែលក្រុមរបស់លោកបានយកឈ្នះ ចំណែកមុខជំនួញ និងកូនស្រីក៏ ទទួលបានផ្លែផ្កាស្របពេលគ្នា។
លោក អ៊ិន សុភិន បានបញ្ជាក់ថា ក្រោយការប្រកួតជាមួយក្រុមគោចាស់ ព្រៃវែង អតីត កីឡាករជម្រើសជាតិដោយលទ្ធផល ជោគជ័យមុនពេលលោកចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីទៅប្រជុំពិភាក្សាពាក់ព័ន្ធនឹងមុខ ជំនួញដោយលោកបញ្ជាក់ថា នេះមិន មែនជាការ អញ្ជើញលោកឱ្យចូលរួមជា លើកទី១នោះទេ តែជាការចូលរួមច្រើន លើកមកហើយដោយគ្រាន់តែសម្រាប់ ការផ្តល់ឱកាសឱ្យលោកបានប្រជុំនៅ ក្នុងប្រទេសឥណ្ឌូណេស៊ីគឺជាលើកទី១ ៕ ដោយ-គីម ស្រីរ័ត្ន