Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន គឺជាកម្លាំងយ៉ាងសកម្មនៃធនធានមនុស្សពោរពេញដោយសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃចន្ទ ទី២៣ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួមបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក.)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយផ្តោតលេីសមិទ្ធផលការងារសម្រេចបាន, កិច្ចពិភាក្សា និងបទអន្តរាគមន៍ ដើម្បីទទួលបានធាតុចូលបន្ថែម, កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណ:កម្មាធិការកណ្តាល និងគណ:អចិន្ត្រៃយ៍ស្របតាមសេចក្តីត្រូវការចាំបាច់។

សម្តេចធិបតី បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨»។ 

យុវជន គឺជាកម្លាំងយ៉ាងសកម្មនៃធនធានមនុស្សពោរពេញដោយសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​ដែលកន្លងមកយើងបានដឹងច្បាស់ថា យុវជនដែលបានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការសង្គម មនុស្សធម៌ តាមរយ:ការស្ម័គ្រចិត្ត លះបង់ធនធាន និងពេលវេលា​ គឺពិតជាបានរួមចំណែកកាន់តែខ្លាំងក្លា ក្នុងដំណើរប្រកបដោយវិជ្ជមាន ស្របតាមចក្ខុវិស័យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយការពារបុព្វហេតុជាតិមាតុភូមិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×