ក្រុមកំណាយវត្ថុបុរាណ កំពុងសិក្សាឃ្លាំងទ្រព្យមួយរួមមានបុរាណមួយ ភាគខាងជើងអ៊ីតាលី ។
តាម CNN កាក់មាសទាំងនេះ មានតាំងពីចុងសម័យកាលចក្រពត្តិរ៉ូម៉ាំង ។ វាត្រូវបានគេលាក់ទុកក្នុងថ្ម១ កប់ក្រោមល្អាងក្រោមដី នៃរោងមហោស្រព Cressoni នៅ Como ភាគខាងជើងក្រុង Milan ប្រទេសអ៊ីតាលី ។
កេសថ្មី ដែលផ្ទុកកាក់មាសសម័យរ៉ូម៉ាំង ក្រោមរោងមហោស្រព ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីតាលី ថ្លែងថា ៖ “មកទល់ពេលនេះ យើងខ្ញុំនៅពុំទាន់ដឹងសារៈសំខាន់អំពីប្រវត្តិសាស្ត្រនិងវប្បធម៌ពីរបស់ដែលយើងកំណាយឃើញនៅឡើយទេ ។ ប៉ុន្តែតំបន់នេះគឺជាឃ្លាំងទ្រព្យមហាសាលចំពោះវិស័យបុរាណវិទ្យាយើងខ្ញុំ ។ យើងទាំងអស់គ្នាមានមោទនភាពណាស់” ។
សមត្ថកិច្ចពុំបានបង្ហើបប្រាក់ពីតម្លៃនៃឃ្លាំងបុរាណវត្ថុនេះទេ ។ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយនៅតំបន់នេះ ប៉ាន់ស្មានវាមានតម្លៃរាប់សិបលានដុល្លារឯណោះ ។
សម្បត្តិបុរាណមើលកៀក មានតម្លៃរាប់លានដុល្លារ ។
តាមអ្នកជំនាញការរោងមហោស្រពនេះ បានសាងសង់រួចរាល់នៅឆ្នាំ ១៨០៧ ហើយចុងក្រោយត្រូវបិទទ្វារនៅឆ្នាំ ១៩៩៧ ៕
ចន្ទ្រា