គូស្នេហ៍មួយគូនៅក្នុងទីក្រុង Zhenjiang ប្រទេសចិន កាលពីពេលថ្មីៗនេះ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងមួយ ដោយសារតែបញ្ហាតូចមួយ ហើយវាក៏បានក្លាយទៅជារឿងដ៏អាក្រក់ ដល់ថ្នាក់ធ្វើឲ្យខាងស្រីចង់តែបែកបាក់ជាមួយមិត្តប្រុសរបស់នាងយ៉ាងខ្លាំង ។ ប៉ុន្តែ ភ្លាមៗនោះ មិត្តស្រីឈ្មោះ Lau និយាយថា៖ «ប្រសិនអ្នកចង់មិនចង់ឲ្យខ្ញុំចាកចេញ នោះអ្នកត្រូវតែប្រគល់បេះដូងរបស់អ្នកឲ្យខ្ញុំមក» ។
ដោយខាងប្រុសគិតថា មិត្តស្រីខ្លួនកំពុងនិយាយលេងសើច ហើយប្រហែលជានាងបានផ្លាស់ប្តូរចិត្តរបស់នាងវិញ ពីការបែកបាក់គ្នា ដូច្នេះ គាត់ក៏យល់ព្រមតាមសំណើររបស់នាងភ្លាមៗ ។ មានអី រឿងដ៏រន្ធត់ពុំនឹកស្មានក៏បានកើតឡើងតែម្តង! ដោយពុំនៅស្ទាក់ស្ទើរយូរ Lau បានទាញកាំបិតចេញពីកាបូបរបស់នាង ហើយចាក់លិចទ្រូងរបស់មិត្តប្រុសតែម្តង ។
ជាលទ្ធផល មិត្តប្រុសនោះបានរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែសួតរបស់គាត់ត្រូវរងផ្លែកាំបិតចាក់ដោត ។ សំណាងណាស់ គាត់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល ហើយក្រុមគ្រូពេទ្យបានគ្រប់គ្រងសង្គ្រោះគាត់ ។
ក្រោយហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប៉ូលីសឃាត់ខ្លួន Lau ដើម្បីស៊ើបអង្កេត ហើយចាប់ប្រកាន់នាងពីបទបង្កឲ្យមិត្តប្រុសរបស់ខ្លួនឈឺចាប់ដោយការស្ម័គ្រចិត្ត ។
មិត្តប្រុសរបស់ Lau ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងស្ថានភាពស្ថិរភាពឥឡូវនេះ ៕ ឧត្តម (worldofbuzz)