ឆ្នាំជូត ៖ ការងារ ជួបបញ្ហាស្មុគស្មាញមួយចំនួន ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ គ្រប់គ្រងលុយកាក់ឲ្យបានល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ ពុំជួបាកលំបាក ឬឧបសគ្គអ្វីឡើយ ។ លុយកាក់ មិនស្ថិរភាព ត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំខាល ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង ប្រយ័ត្នមានបញ្ហាសុខភាព ។ លុយកាក់ ល្អ ត្រូវបានចាស់ទុំក្នុងគ្រួសារជ្រោមជ្រែងឧបត្ថម្ភ ។ មនោសញ្ចេតនា ពោរពេញដោយសោមនស្សរីករាយ ។
ឆ្នាំថោះ ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា មិនត្រូវបង្ហាញអារម្មណ៍មួរម៉ៅដាក់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ មិនត្រូវលោភលន់ ប្រញាប់ប្រញាល់ហួសក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ គួរស្វែងយល់ឲ្យល្អិនល្អន់មុនពេលបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ត្រូវចេះអត់ឱន អធ្យាស្រ័យក្នុងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងយោបល់ជាមួយថ្នាក់លើក្នុងការងារ ។ លុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគដ៏សម្រប ។ មនោសញ្ចេតនា កើតការឈ្លោះប្រកែកគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អបំផុត ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការរបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ ចំណូលកើនឡើងជាប្រចាំ ។ មនោសញ្ចេតនា រីកចម្រើនគួរជាទីពេញចិត្ត ។
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកលួចឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ល្អប្រសើរ មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ធ្វើឲ្យអ្នកតប់ប្រមល់ក្នុងចិត្ត ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការបោះទុនរកស៊ី ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ត្រូវបញ្ចៀសកុំឲ្យកើតមានកំហុសដែលអាចប្រឈមនឹងការដាក់ពិន័យ ។ លុយកាក់ ថ្ងៃនេះមិនអំណោយផលល្អ សម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងសម្រេចបានជោគជ័យខ្ពស់ ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បង្ការកុំឲ្យធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលគេ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ៕