Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​ស្រុក​រំដួល

​​ខេត្តស្វាយរៀង ៖ បុរស​២​នាក់​និង​ស្ត្រី​វ័យ​ជំទង់​ម្នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ៧ និង ១៥ នាទី លើផ្លូវ​ជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្ត ស្វាយរៀង រវាង​ម៉ូតូ​នឹង​ម៉ូតូ​ធ្វើដំណើ​ស្រប​ទិស​គ្នា​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​ស្លាក​លេខ ស្វាយរៀង 1F0293​បើកបរ​ដោយ ឈ្មោះ ឃឹម ស្រីនាត ភេទ ស្រី អាយុ​១៧ ឆ្នាំ រស់នៅ ភូមិ អក​នាគ សង្កាត់​សង្ឃ័រ​ក្រុង ស្វាយរៀង ខេត្តស្វាយរៀង បានធ្វើ​ដំណើ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្វេង​ហើយ ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ ពីក្រោយ​ស្រប​ទិស​គ្នា បាន​បុក​បណ្តាល​ឲ្យ​ដួល​ទាំងពីរ​នាក់​។ អ្នកបើក​ម៉ូតូ​C125​របួសស្រាល សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​ក្នុង​ឃុំ​កំពង់​ចក​(​មិន​ពាក់មួក​សុវត្ថិភាព​) ម៉ូតូ​ខូចខាត​ស្រាល​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ម៉ូតូ​ទី​២ ម៉ាក​ZoomerX ពណ៌​ខ្មៅ​លា​យស​ពាក់​ស្លាក​លេខ តាកែវ 1Q.7961 . បើកបរ​ដោយ​ឈ្មោះ ម៉ែន ទុំ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ទួល​ក្រូច ឃុំ ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្ត ស្វាយរៀង រងរបួស​ធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​) ម៉ូតូ​ខូ​ូ​ច ខាត​ស្រាល និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ម៉ែន សាមី ភេទ ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា រងរបួស ស្រាល (​ពាក់មួក​សុវត្ថិភាព​) ។​មូលហេតុ ចំបង​នៃ​គ្រោះថ្នាក់​ច​រា​រណ៍​ខាងលើនេះ គឺ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ហុងដា​សេ​125​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​បច្ចុប្បន្នជនរងគ្រោះ​បា​នប​ញ្ជួ​ន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។​ឯ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​ត្រូវបាន​យកមក​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដើម្បី​បន្ត​នីតិវិធី ៕

​ដោយ ៖ វ៉ៃ​កូ​

×