ការខ្ជិលច្រអូសនេះគឺទាក់ទងដល់ចលនា ព្រោះវាបង្កនូវផលវិបាកច្រើនចំពោះមនុស្សម្នាក់ៗ។
ការស្រាវជ្រាវមួយថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក(WHO) (ប្រកាសផ្សាយឱ្យឃើញនូវបញ្ជីបណ្ដាប្រទេសកម្ជិលបំផុតពិភពលោក ។សូមកុំយល់ច្រឡំ! «ខ្ជិល» ពុំមែនជាការកម្ជិលពលកម្មនោះទេ តែជាភាពខ្ជិលច្រអូសក្នុងការធ្វើចលនាទាក់ទងដល់បញ្ហាសុខភាពមនុស្ស។
ជាក់ស្ដែងតាមស្ដង់ដាររបស់WHO នោះមនុស្សម្នាក់ៗក្នុងមួយសប្ដាហ៍តម្រូវឱ្យមានការធ្វើចលនាខ្លាំងយ៉ាងតិច៧៥នាទី ឬចលនាកម្រិតមធ្យម១៥០នាទី។ ។
មូលដ្ឋាននេះគេបានធ្វើការតាមដានកម្រិតចលនារបស់មនុស្ស១លាន៦សែននាក់នៅប្រទេសចំនួន១៦៨ ហើយប្រមូលផ្ដុំទិន្នន័យតាំងពីឆ្នាំ២០១៦មក លទ្ធផលបង្ហាញថា ប្រទេសដែលខ្ជិលចលនាដើម្បីសុខភាពបំផុតក្នុងចំណោម១០ប្រទេសនាំមុខរួមមាន (គិតតាមសមាមាត្រអ្នកធ្វើចលនាមិនគ្រប់គ្រាន់ៈ Brazil: 47%,Costa Rica: 46,1%, Cyprus: 44,4%, Suriname: 44,4%, Colombia: 44%, កោះ Marshall: 43,5%។
ពិតណាស់ មានប្រទេសដែលខ្ជិលចលនាបំផុតនោះ ក៏មានប្រទេសដែលនិយមធ្វើចលនាច្រើន ហើយនៅអាស៊ីអាគ្នេយ៍មានប្រទេស២ស្ថិតក្នុងចំណោមប្រទេសឧស្សាហ៍ធ្វើចលនាគឺកម្ពុជានិងភូមា។
ខាងក្រោមគឺជាសមាមាត្រនៃប្រទេសទាំង១០
Uganda: 5,5%, Mozambique: 5,6%, Lesotho: 6,3%, Tanzania: 6,5%, Niue: 6,9%, Vanuatu: 8%, Togo: 9,8%, Cambodia: 10,5%, Myanmar: 10,7%, Tokelau: 11,1%។
លទ្ធផលនេះមានអត្ថន័យអ្វីដែរ
តាមរយៈតួលេខនេះបង្ហាញឱ្យឃើញថា ប្រទេសដែលមានចំណូលខ្ពស់ច្រើនតែខ្ជិលច្រអូសក្នុងការធ្វើចលនាដើម្បីសុខភាព ហើយមនុស្សស្រីច្រើនមានសកម្មភាពចលនាតិចជាមនុស្សប្រុស៕
លីសា