រាជធានីភ្នំពេញ :នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះប្រជាពលរដ្ឋ ពុកម៉ែ ពូមីង បងប្អូន ដែលរស់នៅតាមបណ្ដោយព្រំដែន ដែលមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបានរួមគ្នាធ្វើត្រង់សេការពារដោយខ្លួនឯង។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តទៀតថា ខឿនការពារជាតិប្រជាជន គឺកើតចេញពីស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋ ដែលឈរជើងយ៉ាងមុតមាំលើទីតាំងរបស់ខ្លួន ហើយខិតខំផលិតស្បៀងដូចជា ស្រូវ សាច់ និងបន្លែជាដើម សម្រាប់ផ្គត់ផ្គង់ជូនកងទ័ពដែលកំពុងឈរជើងនៅជួរមុខ៕ រក្សាសិទ្ធដោយ : សុទ្ធលី








