ភ្នំពេញ ៖ ផ្លូវថ្មើរជើង ( Walk Street) នៅរាជធានីភ្នំពេញឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោក រហូតដឹងដល់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិក ចង់មកប្រគំតន្រ្តីទៀតផង។
ខណៈនេះ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតិអោយក្រុមតន្ត្រីទព័អាកាសអាមេរិកប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិសុំរៀបចំការប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) ដែលធ្វើឡើងនៅយប់ថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម នៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះបានឪ្យិដឹងថា៖ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ខែ មិថុនាដល់ថ្ងៃទី៤កក្កដាឆ្នាំ២០២៥ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) នារាជធានីភ្នំពេញក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូត ប្រទេសទាំងពីរកម្ពុជា.អាមេរិករួមទាំងធ្វើការងារមនុស្សធម៏នៅតាមសាលារៀន និងសហគមន៏នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។នេះជាលើកទីដំបូងហើយដែលផ្លូវថ្មើរជើង ( Walk Street) ទទួលបានការចាប់អារម្មណ៏ពីកងទព័ជើងអាកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលផ្លូវថ្មើរជើង ( Walk Street) កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំង ក្នុងនិងក្រៅប្រទេសដោយមានការផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ផ្លូវថ្មើរជើងត្រូវបានគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ មិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត តែត្រូវបានលើកពេលវិញក្រោយពីដាក់ឲ្យិដំណើរការសាកល្បងអស់រយះពេលជាង៥ខែកន្លងមកដោយដំណើរការ២ថ្ងៃក្នុងមួយសប្តាហ៏គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។
ឯកឧត្តមឃួង ស្រេង និងលោកជំទាវតែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបរិស្ថាននៅតាមបណ្តោយផ្លូវថ្មើរជើងរួមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ រួមទាំងការរៀបចំជាស្តង់លក់ដូរម្ហូបអាហារនំចំណី ក៏ដូចសំភារះប្រើប្រាស់ផ្សេងៗ។ ឯកឧត្តមឃួង ស្រេង តែងបានណែនាំដល់អាជ្ញាធរដែនដីពាក់ពន្ធ័ កំលាំងមានសមត្ថកិច្ចត្រូវតែ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនិងមានអនាម័យស្អាតជានិច្ចដែលវានឹង ទាក់ទាញភ្ញៀវទេសចណ៏ជាតិអន្តរជាតិមកលេងកំសាន្តកាន់ច្រើនដូចប្រជាពលរដ្ឋបានលើកឡើងថាផ្លូវថ្មើរជើងមាត់ទន្លេមានមនុស្សមកលេងកាន់តែច្រើនឡើងៗដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៏៕ រក្សាសិទ្ធដោយ :សុទ្ធលី






































