Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ ថ្កោលទោសចំពោះជនអគតិ ដែលបានយករូបវីដេអូ នៃការសំណេះសំណាលរបស់ សម្ដេចតេជោ ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ ទៅកាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត

ភ្នំពេញ :ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូ នៃការសំណេះសំណាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិតនិងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមានលើបណ្ដាញសង្គមឌីជីថលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។

ទន្ទឹមនេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថលនិងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះនិងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត។

វីដេអូក្លែងបន្លំសំឡេងដោយប្រើ AI ភ្ជាប់ជាមួយ រូបសម្ដេចតេជោ
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយក រូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់ ត ជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចតេជោ ដោយប្រើបច្ចេកវិទ្យា AI ។
ខាងក្រោមជាអត្ថន័យបកប្រែជាភាសាខ្មែរ នៃសំឡេង AI ភាសាថៃ៖
« – (AI ធ្វើជាសំឡេង សម្ដេចតេជោ): សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០ បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។

  • (AI មនុស្សស្រី) : ប្រសិនបើក្មួយវេរ True Money ទៅអោយលោកពូ ក្មួយនឹងទទួលបាន ៥ ម៉ឺនមកវិញ ត្រូវអត់? »
    សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធដោយ :សុទ្ធលី
×