Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីហិង្សា ព្រួតគ្នាវាយបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់

ភ្នំពេញ : ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវតាមជំនាញរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយបណ្តាលឱ្យជនរងគ្រោះស្លាប់) ប្រព្រឹត្តល្មើសកាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង២១:៤០នាទី នៅចំណុចមុខគ្លីនិកធ្មេញ ធ្វីន ផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មូលហេតុដោយសារឈ្លោះប្រកែកគ្នាពេលផឹកស៊ីនៅបន្ទប់ជួល។

ឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះ សុខ ផល្លា ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។២-ឈ្មោះ ឈុន សុខភា ភេទប្រុស ជនជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ​:សុទ្ធលី

×