ពោធិ៍សាត់ ៖ លោកវរសេនីយ៍ត្រី សាញ់ សាន់ អធិការរងនគរបាលស្រុកក្រគរ ដែលមានប្រជាប្រិយភាព បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរ រថយន្តបើកបុកពេលកំពុងជិះម៉ូតូ ដែលគ្រោះថ្នាក់នេះ កាលពីថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ នៅតាមដងផ្លូវ ពេលលោកបានបញ្ចប់ការងារហើយវិលត្រឡប់មកផ្ទះវិញ។
លោកវរសេនីយ៍ត្រី ត្រូវរថយន្តប្រភេទដឹកទំនិញ បុកចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការសោកស្តាយ ដែលបាត់បង់នូវមន្ត្រីនគរបាលម្នាក់ ដែលតែងតែចុះជួយប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ។
មន្ត្រីនគរបាលស្រុកក្រគរ សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោក សាញ់ សាន់ ដែលជូបគ្រោះថ្នាក់ចរាចរនៅល្ងាចថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨នេះផង។ លោកជាមន្ត្រីប៉ូលិស នៅអធិការស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋគោរពស្រឡាញ់ និងចេះដឹងសុខទុក្ខប្រជាពលរដ្ឋ៕ ដោយ ៖ បញ្ញាស័ក្តិ