Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់ នៅមាន​ជីវិត​បាន​ស្ទើ​ពុំ​ជឿ​បន្ទាប់ពី​ពួកគេ​ត្រូវ “​ស្នាក់នៅ​” លើដំបូល​ឡាន ៥​ថ្ងៃ ដោយសារ​ការហ៊ុមព័ទ្ធ​របស់​ក្រពើ​ទឹកប្រៃ​

បុរស​សញ្ជាតិ​អូស្ត្រាលី​២​រូប និង​សុនក​១​ក្បាល បាន​ស្ថិតនៅ​លើដំបូល​រថយន្ត​ពេញ ៥​ថ្ងៃ ក្រោយពេល​រថយន្ត​រប​ស់​ពួកគេ​ត្រូវ​ជាប់គាំង​នា​តំបន់​បឹង​ល្បាប់ ហើយ​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ហ្វូង​ក្រពើ​ទឹកប្រៃ​។​

​ហេតុការណ៍​ដ៏​កម្រ​នេះ​កើតឡើង​នៅ​ថ្ងៃទី ១៧/១១ គ្រា Charlie Williams អាយុ ១៩​ឆ្នាំ រួមជាមួយ Beau Bryce-Maurice អាយុ​៣៧​ឆ្នាំ បាននាំគ្នា​ទៅ​ស្ទូចត្រី​នៅ​តំបន់ Kimberly ដ៏រ​ហោរ​ស្ថាន នៅ​ប៉ែក​ពាយ័ព្យ អូស្ត្រាលី​។ ចៃដន្យ​រថយន្ត​ពួកគេ បាន​ជាប់គាំង​នៅ​តំបន់​បឹង​ល្បាប់​១ ជិត​ឆ្នេរសមុទ្រ ហើយ​តែង​រក​ការលិចលង់​នឹង​ជោរ​ឡើង​។​

​អ្នក​ទាំង​២ ព្រមទាំង​សុនក Mindee ដែល​ពួកគេ​នាំ​យកតាម​បង្ខំចិត្ត​ត្រូវ​ឡើងទៅ​លើដំបូល​រថយន្ត ពេលដែល​ទឹកជោរ​ចូលក្នុង​នោះ​។ ស្របពេល​ទឹកជោរ​ឡើង​ហ្វូង​ក្រពើ​ទឹកប្រៃ​ក៏មាន​ឱកាស​បោះពួយ​ហែល​ក្រឡឹង​ជុំវិញ “​អាហារ​ដ៏​កម្រ​”​ទាំង​៣​នេះ​។​

​អ្នក​ទាំង​២​ត្រូវ​ប្រើប្រាស់​ភួយ និង​កន្សែង​មក​រុំ​ជុំវិញខ្លួន និង​សុនក​ផងដែរ ដើម្បី​ទប់ទល់​នឹង​ពន្លឺព្រះអាទិត្យ​ដ៏​ក្តៅហែង​អស់​រយៈពេល ៤​ថ្ងៃ​។ ពួកគេ​ក៏បាន​ឆ្លៀត​ថត​បណ្តាំ​ផ្តាំផ្ញើ​បង្ការ​ស្ថានភាព​ត្រូវ​រងគ្រោះ​ដល់​ជីវិត​។​

Bryce-Maurice ចែករំលែក​ថា “​ខ្ញុំ​នឹង Charlie កំពុង​ស្លាប់​បន្តិច​ម្តងៗ​។ គ្មាន​អ្នកណា​ឃើញ​ពួក​ខ្ញុំ ទោះបី​ឮស្នូរ​យន្តហោះ ហោះ​កាត់​ម្តងម្កាល​ក្តី​។ រាល់ពេល​យន្តហោះ ហោះ​ទៅ​ផុត​នោះ អ្នក​ពុំ​អាច​យល់បាន​ភាព​អស់សង្ឃឹម​របស់​ពួក​ខ្ញុំ​បែបណា​ទេ​។​

​សំណាងល្អ​ដែល​អ្នកជិតខាង​រស់នៅ​ក្បែរ​ពួកគេ​នា​ជ្រោ​យកោះ Dampier បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច បន្ទាប់ពី ២​ថ្ងៃក្រោយ​ពេល​ពុំ​ឃើញ​ពួកគេ​វិល​មកវិញ​។​

​ដល់​ល្ងាច​ថ្ងៃទី ២១/១១ កម្លាំង​សង្គ្រោះបាន​រកឃើញ​ពួកគេ និង​សុន​កមួយ​ក្បាល​នោះ​នៅលើ​ជ្រោ​យកោះ Dampier ចម្ងាយ​ពី​ទីក្រុង Broome ប្រមាណ ១០០​គីឡូម៉ែត្រ ភាគ​ខាងជើង ស្ថិតក្នុង​ស្ថានភាព​ខ្សោះ​កម្លាំង បាត់បង់​ជាតិ​ទឹក និង​ក្តៅខ្លួន​។​

ក្រពើ​រស់​នៅ​ប្រទេសអូស្ត្រាលី ល្បី​ថា​សាហាវ​ណាស់​

​ប៉ូលិស Mark Balfour រំលឹក​ប្រាប់ថា “​ពួកគេ​ស្ថិតនៅ​តំបូល​ឡាន​ច្រើន​ថ្ងៃ ហើយ​ទឹកជោរ​ឡើងដល់​ទៅ ៦​លើក ធ្វើ​ឲ្យ​ជិត​លិច​រថយន្ត​។ គ្រា​ឃើញ​ពួក​ខ្ញុំ​ពិតណាស់​ពួកគេ​ត្រេកអរ​យ៉ាងខ្លាំង​៕ ដោយ​៖ អាទិត្យ​

 

×