លើបណ្តាញសង្គម ពួកអ្នកពាក់ព័ន្ធនឹងរឿង “បំបែកស្នេហ៍” នៅអាល្លឺម៉ង់បានរងការជេរប្រទេចយ៉ាងចាស់ដៃ ៖ “ចំពោះអ្នកវិញប្រសិនចំណងស្នេហ៍ល្អូកល្អឺន! ត្រូវបានបំបែក ក្រោយវេលា ២០ឆ្នាំនោះ អ្នកមានអារម្មណ៍យ៉ាងណាដែរ?”។
រឿងរ៉ាវកើតឡើងនៅ San Diego Seaworld ខ្លាឃ្មុំប៉ូលខាងជើងឈ្មោល១ ឈ្មោះ Szenja ស្រាប់តែបាត់បង់ជីវិត ប៉ុន្មានថ្ងៃកន្លងមកនេះធ្វើឲ្យអ្នកធ្លាប់ជួបទស្សនាវារន្ធត់ចិត្ត។ ពេលអ្នកជំនាញការឲ្យដឹងពីមូលហេតុបណ្តាលឲ្យវាស្លាប់គឺពុំមែនរឿងចិញ្ចិមវាដោយដាក់ទ្រុងទេ តែដោយសារគូស្នេហ៍ ២០ឆ្នាំ របស់វាបានត្រូវគេបញ្ជូនទៅកាន់កន្លែងផ្សេង ជាហេតុនាំឲ្យវាឈឺចិត្ត ព្រោះកើតទុក្ខរហូត…ស្លាប់។
Szeija កើតនៅឆ្នាំ ១៩៩៥ នាសួនសត្វចម្រុះមួយរបស់អាល្លឺម៉ង់ពេលអាយុបាន ២ឆ្នាំ អាចបញ្ជូនវាមកកាន់ San Diego Seaworld ហើយក៏ក្លាយជា “តារា” មួយដួងនៅទីនេះ ។ ពីពេលនោះមកវាភ្ជាប់និស្ស័យនឹងខ្លាឃ្មុំញីមួយក្បាលឈ្មោះ Snowflake រហូតដល់ពេលនេះ ២០ឆ្នាំបានកន្លងផុតទៅ។
ប៉ុន្តែនៅចុងខែកន្លងមក Snowflake បានត្រូវបញ្ជូនឲ្យទៅកាន់សួនសត្វ Pittsburgh ដើម្បីចូលរួមក្នុងកម្មវិធីបន្តពូជមួយ។ មួយរយៈក្រោយពេលដែលគូស្នេហ៍ចាកចេញទៅ Szenja ចាប់ផ្តើមកើតទុក្ខ ប្រព័ន្ធរំលាយអាហារច្របូកច្របល់ ហើយច្រើនតែសម្ងំដេកស្ងាត់ៗ ម្នាក់ឯង។ សភាពនេះអូសបន្លាយ១សប្តាហ៍កន្លងក្រោយពេលមានជំងឺបែបនេះ បុគ្គលិកសួនសត្វបានប្រទះឃើញវាស្លាប់តាំងពីអង្កាល់ -នោះគឺថ្ងៃទី ១៨/៤។
គួររំលឹកថា អំឡុងឆ្នាំ ២០១៤ Snowflake ត្រូវបានគេបញ្ជូនទៅកាន់កម្មវិធីបន្តពូជម្តងហើយ តែពេលនោះ Szenja បានរួមដំណើរទៅជាមួយ។ ប៉ុន្តែលើកនេះ “នាង” នៅតែម្នាក់ឯង -តាមអនុប្រធាន PETA Tracy Renain នោះ នេះគឺជាមូលហេតុនាំឲ្យ Szenja ស្លាប់ ព្រោះតែកើតទុក្ខនឹករលឹកដល់គូស្នេហ៍របស់ខ្លួន។
ក៏ត្រូវរំលឹកបន្ថែមថា មុននោះមនុស្សជាច្រើនបានចុះហត្ថលេខាកុំឲ្យយក Snowflake ទៅកុំបំបែកពួកវា។ នេះជាទង្វើព្រៃផ្សៃម្យ៉ាងទៀត៦០% នៃខ្លាឃ្មុំប៉ូលខាងជើងតែងស្លាប់ប្រសិនចិញ្ចឹមទុកក្នុងទ្រុង -វាពុំចាំបាច់ទេ ប៉ុន្តែការអំពាវនាវនេះ ពុំត្រូវបានចាប់អារម្មណ៍។
សរុបសេចក្តីមកគឺ ៖ “ក្រោយពេលគូស្នេហ៍ចាកចេញទៅដើម្បី “បង្កើតខ្លាឃ្មុំ១ទៀត នោះវាបានធ្វើឲ្យខ្លាឃ្មុំ១កើតទុក្ខរហូតស្លាប់។ ភាពអស់សង្ឃឹមគឺជាមូលហេតុ នៃការស្លាប់របស់ Szenja៕ ដោយ៖ ចន្ទ្រា