Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែ​សីហា ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកា​ជាតិ ជាង​១៤០​លាន​ដុល្លារ​

​ភ្នំពេញ ​៖ នៅ​ខែ​សីហា ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកាជាតិ​ចំនួន​៥៨៧,៦៣​ប៊ី​លាន​រៀល ស្មើ​នឹង​ប្រមាណ​ជា ១៤៦,៩១​លាន​ដុល្លារ​អាមេរិក ស្នើ​នឹង​៧,៦៤​ភាគរយ នៃ​ផែនការ​ឆ្នាំ​២០១៨​។ ប្រសិន​បើ​ធៀប​នឹង​ចំណូល​ខែ​សីហា ឆ្នាំ​២០១៧ ការប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ កើនឡើង ៧៤,២៧​ប៊ី​លាន​រៀល ប្រមាណ​១៨,៥៧​លាន​ដុល្លារ ។

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ បានបញ្ជាក់​ថា ក្នុង​រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​ចំនួន ៦.០១៣,២០​ប៊ី​លាន​រៀល (​ប្រមាណ​ជា​១.៥០៣,២៩ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​៧៨,១៥​ភាគរយ នៃ​ផែនការ​ច្បាប់​កំណត់​។ ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ (​តាម​ប្រព័ន្ធ​អន​ឡាញ​) ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៨ កើនឡើង ចំនួន​៦៧១,៨៩​ប៊ី​លាន​រៀល (​ប្រមាណ​១៦៨​លាន​ដុល្លារ​អាមេរិក​) កំណើន​ស្មើនឹង​១២,៥៨​ភាគរយ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ចំណូល​ពន្ធ​អាករ គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ អាច​ប្រមូល​បាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់​។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៨ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×