Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម នៅស្រុកស្នួល ខេត្តក្រចេះ

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០និង១០នាទី នៅចំណុចមុខការ៉ាស់សាំងហុីសេងហំ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណី ប៉ុនប៉ងឃាតកម្មកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ាត់ ជុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំកញ្ចឹងកខាងក្រោយ មានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) ហើយត្រូវបានសាច់ញាតិ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ុន រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចព្រៃឫស្សី ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតឆ្នៃ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ប្រាកដមែន។ មូលហេតុ ដោយសារជនរងគ្រោះមិនព្រមសងលុយដែលជំពាក់ខ្លួន ទើបធ្វើឲ្យខ្លួនខឹងធ្វើសកម្មភាពខាងលើតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីអនុវត្តនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×