ភ្នំពេញ ៖ គ្រោះអគ្គិភ័យនេះ ឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងនៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។
មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងក្រុមរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លិបនេះផងដែរ៕ ដោយ ៖ កូឡាប