Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ នឹង​បើក​ឲ្យ​សាធារណជន ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វេជ្ជបណ្ឌិត រហូត​ដល់​ថ្ងៃ​សុក្រ​ទី​១៤ ខែ​កញ្ញា​

​ភ្នំពេញ​ ៖ ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ នឹង​បើក​ឲ្យ​សាធារណជន ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វេជ្ជបណ្ឌិត រហូត​ដល់​ថ្ងៃ​សុក្រ​ទី​១៤ ខែ​កញ្ញា នេះ ហេតុ​នេះ​សូម​បងប្អូន​អញ្ជើញ​មក ជា​លក្ខណៈ​គ្រួសារ​ក៏បាន មក​ជា​លក្ខណៈ​បុគ្គល​ក៏បាន ក្រុមការងារ​មូលនិធិ​គន្ធបុប្ផា រង់ចាំ​ស្វាគមន៍​បងប្អូន​គ្រប់ៗ​គ្នា កុំ​ខ្មាសអៀន ការគោរព​អ្នកមានគុណ គឺជា​កិរិយា​មនុស្ស​មាន​កត​ញ្ញុ សុំ​អញ្ជើញ​ចូល​តាម​ច្រក​ធំ ដែល​នៅ​ទល់មុខ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា បាន​ថ្លែងថា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បេអា​តរី​ច​ឈ្នឺ​រ បេអា​តូ​សេ​ឡូ កើត​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ ទទួលមរណភាព​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​អោយ​ដួងវិញ្ញាណ​ខណ្ឌ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជ បណ្ឌិត​ទៅ​កើត​នៅ​ឋាន​សុកតិភព​ផង​ចុះ ។​

​លោក​អោម តារា (Tara Om) បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា នៅ​ព្រឹក​ថ្ងៃទី​11 កញ្ញា 2018 វេលា​ម៉ោង​9 នេះ ខ្ញុំ​បាន​នាំ​ក្រុម​ការងារ​អង្គការ​ខ្ញុំ មក​គោរព​វិញ្ញាណក្ខន្ធ លោក​វេជ្ជបណ្ឌិត បេអា​តរី​ច​ឈ្នឺ​រ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ ។ ពួក​យើង​គ្មាន​លទ្ធភាព​ជូន​ដំណើរ​លោក នៅ​ស្រុកកំណើត​របស់​លោក​ទេ យើង​អាច​ត្រឹម​មក​គោរព​ដឹងគុណ​លោក ត្រឹម​កន្លែង​ដែល​លោក ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ប៉ុណ្ណោះ ។ វីរភាព​របស់​លោក យើង​និង​ប្រាប់​តកូនតចៅ​ពួកយើង យើង​មិន​ភ្លេច​អ្វី ដែល​លោក​បាន​សាង ចំពោះ​ជាតិ​យើងខ្ញុំ​ទេ សូម​វិញ្ញាណក្ខន្ធ លោក​បាន​សោយសុខ ក្នុង​សុគតិភព​ចុះ​។​

​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បុគ្គលិក​មន្ទីរពេទ្យ​ទាំងមូល បានឲ្យដឹងថា ការបាត់បង់​លោក គឺ​ពិតជា​អង្រួន​បេះដូង​ប្រជាជន​ស្វ៊ី​ស និង​ប្រជាជន​កម្ពុជា ទាំងមូល ដោយ​ក្តី​ក្រៀមក្រំ ដែល​យើងទាំងអស់គ្នា​សូម​សម្តែង​នូវ​ស​មានទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជាមួយ​គ្រួសារ ជា​ទីស្រឡាញ់ របស់លោក​។ ស្មារតី​នៃ​មេត្តាធម៌ បេះដូង​នៃ​សេចក្តីស្រឡាញ់ និង​ការចែករំលែក ព្រម​ទាំង​ការ​តាំងចិត្ត ដើម្បី​សមិទ្ធផល​ល្អ​បំផុត​របស់​លោក នឹង​ត្រូវ​បាន​ចងចាំ​ជា​រៀងរហូត​។ មន្ទីរពេទ្យ​គន្ធបុប្ផា​នៅទីនេះ និង​ជាង​ទៅទៀត យើងទាំងអស់គ្នា បាន ​រៀនសូត្រ និង​ទទួលបាន​នូវ​ដំបូន្មាន​ល្អៗ ប្រកបដោយ​គតិបណ្ឌិត​យ៉ាងច្រើន​ពី​លោក​។ រាល់​ដំណាក់កាល​នី​មួយៗ មកដល់ ពេល នេះ យើង​បាន​ថែរក្សា​នូវ​មរតក​របស់លោក បេអា​ត រិច​ឈ្នឺ​រ ៖ “​កុមារ​គ្រប់ៗ​រូប ទោះ​មាន ឬ​ក្រ មាន​សិទ្ធិ​ទទួលបាន​ការព្យាបាល ត្រឹមត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព អំពី​សេវា​សុខភាព គ្រប់ពេលវេលា មានន័យ​ថា បាន​ទទួល​សេវា​ថែ​ទាំង​សុខភាព​ត្រឹមត្រូវ នៅ​គ្រប់​ពេលវេលា សម្រាប់​កុមារ​គ្រប់រូប​។ សម្រាប់​កុមារ​ក្រីក្រ​ទាំងឡាយ ដែល​រស់នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ រាល់​ការព្យាបាល​ទាំង អស់ ត្រូវតែ​ឥតគិតថ្លៃ​។ គេ​អាច​ធ្វើ​យ៉ាង​នេះ​ទៅ​បាន លើកលែង​តែ​គេ​ចៀសវា​ឲ្យបាន​ទាំង​អស់ នូវ​អំពើ​ពុករលួយ​”​។

​លោក​វេជ្ជបណ្ឌិត ជានិច្ចកាល គឺ​នៅតែ​ជា​វេជ្ជបណ្ឌិត​ក៏​មហិមា សម្រាប់​កុមារ​មាន​ជំងឺ នៅក្នុង​ប្រទេស​កម្ពុជា​។ បើសិន​ជាមាន​ការទិតៀន​ណាមួយ តែ​យើង​ច្រើនណាស់ ដែល​បាន​ទទួល​ផល អំពី​ដំបូន្មាន​ប្រកបដោយ​គតិបណ្ឌិត និង​ការបង្ហាត់​បង្រៀន​របស់​លោក​៕ ​ដោយ ​៖​ កូឡាប​

    

 

×