ឆ្នាំជូត ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នប្រយែង ក្នុងដំណោះស្រាយការងារកុំឲ្យមានការស្តាយក្រោយ។ ពេលចេញក្រៅផ្ទះពុំគប្បីពាក់គ្រឿងអលង្ការ មានតម្លៃ ឬយកលុយតាមខ្លួនច្រើន ពុំនោះសោតប្រយ័ត្នជួបគ្រោះកាច។ មនោសញ្ចេតនា អ្នកមានអារម្មណ៍ធុញថប់ មួរម៉ៅ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរពណ ស។ អ្នកជួយយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ៖ រាសីធ្លាក់ចុះ។ ការងារប្រទះរឿងប្រែប្រួលច្រើន សម្ពាធត្រូវរងក៏ពុំតិចដែរ គប្បីស្ងប់ចិត្ត ស្វែងរកច្រកដោះស្រាយ។ មិនមែនជាពេលចុះទុនរកស៊ី ប៉ងប្រាថ្នារឿងធំ។ ក្នុងទំនាក់ទំនងនានា ត្រូវស្វែងរកការស្រុះស្រួលទៅវិញទៅមក។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ មានព័ត៌មាននិងឱកាសល្អ។ ការងារសព្វមុខ មានអ្នកជួយទំនុកបំរុង។ ផលទទួលបានសក្តិសមជាមួយការខិតខំរបស់អ្នក។ ទទួលបានការគាំទ្រពីសាច់ញាតិ និងមិត្តភក្តិ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសនិរតី។ ពណ៌គាប់ ក្រហម។ អ្នកជួយយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីធ្លាក់ចុះ។ ក្នុងការងារកុំចចេសពេក នាំឲ្យមានភាពតានតឹងជាមួយអ្នករួមអាជីព ធ្វើឲ្យលទ្ធផលការងារពុំបានដុំកំភួន។ ក្នុងទំនាក់ទំនងនានា គប្បីម្ចាស់ការថែរក្សាស្ថានភាពឲ្យនៅប្រក្រតី។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរស្លាបកំភេម។ អ្នកជួយយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារសព្វមុខប្រព្រឹត្តទៅដោយរលូន ព្រោះមេកើយអ្នករួមអាជីព សប្បាយចិត្តជួយអ្នក។ ជាឱកាសកើនឡើងនៃប្រាក់ចំណូល។ ចំណងទាក់ទងរីករាយ នាំមកនូវប្រយោជន៍ថ្ងៃក្រោយ។ ទិសល្អខាងលិចប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីធ្លាក់ចុះ។ ជាថ្ងៃឆុង ពុំត្រូវលោភលន់ គប្បីបំពេញការងាររបស់ខ្លួនឲ្យបានល្អ។ ត្រូវអំណត់ព្យាយាម។ ទំនាក់ទំនងគ្រប់យ៉ាងត្រូវប្រយ័ត្នបន្សល់រឿងមិនល្អទៅថ្ងៃក្រោយ។ ទិសល្អ ទិសនិរតី ប្រយ័ត្នទិសឦសាន។ ពណ៌គាប់ប្រសើរពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមី ៖ រាស៊ីស្រុតចុះ។ មានការប្រឈមរឿងប្រែប្រួលខ្លាំង ហេតុនេះចាំបាច់ត្រូវត្រៀមផ្លូវចិត្តទុកដើម្បីបញ្ចៀសការបាត់ម្ចាស់ការ។ ជាថ្ងៃអាចចុះទុនរកស៊ីបានតែកុំលោភលន់ឲ្យសោះ។ ទំនាក់ទំនងពុំរលូនល្អ។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ទឹកដោះគោ។ អ្នកយកអាសា ឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ដោយមានទំនាក់ទំនងល្អ មុននោះទើបការលំបាកអ្វីក៏មានអ្នកជួយសម្រួលឲ្យ។ ចំណូលគាប់ប្រសើរណាស់ “បានដោយពុំបាច់ប្រឹង”។ ទិសល្អ ទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីធ្លាក់ចុះ។ ពុំមានអ្វីរីកចម្រើន គប្បីបន្តការព្យាយាមទើបសង្ឃឹមមានជោគ។ ចំណូលពុំប្រែប្រួល ហើយគប្បីប្រើចំណេះដឹងដើម្បីធ្វើការ រកស៊ី។ ប្រយ័ត្នមានជម្លោះពាក្យសសម្តីខ្លាំង។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ថ្វីត្បិតមានឱកាសល្អ តែអ្នកគប្បីថ្លឹងថ្លែងមុនសម្រេចកិច្ចការអ្វី១។ ទំនាក់ទំនងល្អ មានព័ត៌មានរីករាយស្មានពុំដល់។ គប្បីសម្រាកកម្សាន្តឲ្យបានច្រើន។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ រឿងអ្វីៗតែងសម្រេចដូចបំណងប្រាថ្នា។ ជាឱកាសល្អដែលអ្នករកចំណូលបន្ថែមបានច្រើន។ ហើយជាថ្ងៃ១ដែលពោរពេញដោយភាពរីករាយសុភមង្គល។ ទិសល្អឥសាន ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ទឹកសមុទ្រ។ អ្នកជួយយកអាសាឆ្នាំខាល៕
ឆ្នាំកុរ៖ រាសីល្អមធ្យម។ ការងារនឹងប្រាក់ចំណូលស្ថិរភាព។ អ្នកមានអារម្មណ៍ស្ងប់ល្អ ក្នុងថ្ងៃនេះ។ ជាទិវាដែលអ្នកប្រាស្រ័យទាក់ទងបានដៃគូយល់ចិត្តគ្នា។ ទិសល្អឦសាន ប្រយ័ត្នទិសខាងលិច។ ពណ៌ល្អ ផ្ទៃមេឃ ។ អ្នកយកអាសាឆ្នាំខាល៕