ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ នឹងត្រូវប្រកាសចូលកាន់តំណែងអគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ។
ដែលពិធីប្រកាសនេះនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី ជារដ្ឋលេខធិការក្រសួងមហាផ្ទៃ៕ ដោយ ៖ បញ្ញាស័ក្តិ