មានសម្ពាធច្រើនណាស់ដែរ បើនិយាយអំពីរបបអាហាររបស់មនុស្សស្រី ជាពិសេសនៅពេលនាងមានផ្ទៃពោះតែម្តង។ ប៉ុន្តែគេដូចជាមិនសូវនិយាយអំពីអាហារដែលនាងគួរតែចៀសវាងសោះក្នុងពេលមានផ្ទៃពោះ។
ថ្វីបើវាមើលទៅល្អចំពោះសុខភាពក៏ដោយ តែអាហារខ្លះអាចនឹងធ្វើឲ្យស្ត្រី និងកូនក្នុងផ្ទៃគ្រោះថ្នាក់បានដែរ។ ដូច្នេះខ្ញុំសូមណែនាំនូវអាហារមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគួរតែយល់ដឹង និងព្យាយាមចៀសវាងវាឲ្យបានក្នុងពេលមានផ្ទៃពោះ៖
– ស៊ុតឆៅ ឬឆ្អិតមិនល្អ
– ទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោដែលមិនបានសម្លាប់មេរោគ
– អាហារសមុទ្រដែលឆៅ
– តែឫសឈើ
– សណ្តែកបណ្តុរ ឬបន្លែដែលឆៅ
– អាហារចិន ដែលមានជាតិសូដ្យូម និង MSG ខ្ពស់
– អាហារដែលអ្នកមានប្រតិកម្មជាមួយ ឬអាឡែហ្ស៊ី
– ជាតិផ្អែមសិប្បនិមិ្មត ជាពិសេសភេសជ្ជៈមានជាតិផ្អែមៗតែម្តង
– ទឹកឃ្មុំ
– អាហារសល់ ទោះទុកក្នុងទូរទឹកកកហើយក៏ដោយ៕
សុភ័ក្ត្រ