Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ប្អូនថ្លៃ​ជេរប្រមាថ​ឪពុក ប្រើ​ពូថៅ​កាប់​ដាច់​ក្បាល​ធ្លាក់​ពីលើ​អង្រឹង​

spot_img

​បាត់ដំបង​៖ វា​ពិតជា​សាហាវ​ណាស់ កាលបី​គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ដាច់​ក្បាល​ធ្លាក់​ពីលើ​អង្រឹង ក្រោយពី​ត្រូវ​បងថ្លៃ​លួច​កាប់ ដោយសារតែ​ខឹង​ប្អូនថ្លៃ​ជេរប្រមាថ​ឪពុក​។​

​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច ក្រុមទី​៣ ក្នុងភូមិ​ជ័យជំនះ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យ៉ុង តុ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​បង្កឡើង​ដោយ​ជន​។ ចំណែក​ជនសង្ស័យ​ជា​ឃាតក​ឈ្មោះ ហៀ​ង វណ្ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ដោយ​យក​ពូថៅ​ទៅ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ដេក​លើ​គ្រែ​ក្រោម​ផ្ទះ​ឪពុក​ខ្លួន (​ជនសង្ស័យ​) បណ្តាលឲ្យ​ដាច់​ក​ស្លាប់ ដោយសារ​តែ​ជនសង្ស័យ​រូបនេះ ខឹង​នឹង​ជនរងគ្រោះ​ដែល​ជា​ប្អូនថ្លៃ ជេរប្រមាថរ​ក​សម្លាប់​ឪពុក​ខ្លួន​។​

​បច្ចុប្បន្ន​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×