Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួតបាល់ទាត់ពានរង្វាន់ UYFC Soccer League លើកទី៨ ឆ្នាំ២០២៥ បានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយបានរកឃើញជើងឯកទាំង២វិញ្ញាសារ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ពានរង្វាន់ UYFC Soccer League លើកទី៨ ឆ្នាំ២០២៥ បានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយបានរកឃើញជើងឯកទាំង២វិញ្ញាសារ គឺការប្រកួតបាល់ទាត់បុរស និងបាលទាត់នារី។ លើសពីការប្រកួត Soccer League ជាបានអនុញ្ញាតឱ្យអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ និងអ្នកគាំទ្របានបញ្ចេញសមត្ថភាព និងបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះកីឡា។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន​ ម៉ានី បានថ្លែងអបអរសាទរជូនចំពោះក្រុមជើងឯក ជើងឯករង និងជ័យលាភីវិញ្ញាសារនានាទាំងអស់ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UYFC Soccer League លើកទី៨ ឆ្នាំ២០២៥ទាំងអស់គ្នា និងសូមអរគុណជូនចំពោះគណៈកម្មការរៀបចំ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត សិល្បៈករ សល្បៈការិនី ក៏ដូចជាដៃគូសហការ ឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈក្នុងការរៀបចំការប្រកួតនាពេលនេះ។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះ គឺអ្នកគាំទ្រទាំងអស់ដែលបានផ្តល់នូវថាមពលដ៏ខ្លាំងក្លាដល់ការប្រកួត តាមរយៈស្នាមញញឹម សម្រែកហ៊ោរកញ្រ្ជាវដ៏ខ្ញៀវខ្ញារ។

អ្វីដែលយើងចង់លើកកម្ពស់ លើសពីការប្រកួតនោះ គឺស្មារតីកីឡា និងការបង្កើនមិត្តភាព សាមគ្គីភាពរវាងយុវជនតាមរយៈការលេងកីឡា។ នេះគឺជាស្មារតីដែលបានបន្តក្នុងការរៀបចំប្រកួត ចំនួន ៨ លើកកន្លងមកនេះ។ ជួបគ្នា! នៅការប្រកួតពានរង្វាន់ UYFC Soccer League លើកទី៩៕រក្សាសិទ្ធដោយ : សុទ្ធលី

×