Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ ២០១៨ ចិន​នឹង​ផលិត​រថយន្ត​ហោះ​លើ​មេឃ បម្រើឲ្យ​សេវាកម្ម​តាក់ស៊ី​ផ្លូវអាកាស​

​ឆ្នាំក្រោយ​នេះ ចិន​នឹង​ធ្វើ​ការផលិត​យន្តហោះ​ដើម្បី​បម្រើ​ឲ្យ​សេវា​តាក់ស៊ី​ផ្លូវអាកាស​ហើយ ដោយ​បាន​ដំណើរការ​មុន​ផែនការ​គ្រោងទុក​។​

EHang inc ជា​ក្រុមហ៊ុន​បើក​ថ្មី បានចាប់ផ្តើម​សាកល្បង​រថយន្ត​ហោះ​សម្រាប់​ម្នាក់ E-184 តែ​ឥឡូវ​វា​ត្រូវ​បាន​កែសម្រួល​ធ្វើ​ឲ្យ​អាច​ដឹក​មនុស្ស​២​នាក់​។ រថយន្ត​ហោះ​អាច​ចលនា​បាន​ក្នុង​ល្បឿន 100km/h ។​

​គំរូ​រថយន្ត​ហោះ E-184 របស់​ក្រុមហ៊ុន EHang Inc​។​

​តាម​ផែនកា​មុននេះ ក្រុមហ៊ុន EHang inc បាន​ចុះបញ្ជី E-184 ក្រោមរូបភាព​តាក់ស៊ី​ហោះ​ទៅ​ទីក្រុង​ឌូ​បៃ​។ ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​ផែនការ​ដោយ​មាន​គំរោង​ពង្រីក​ទីផ្សារ​ទូលាយ​ជាង​មុន ហើយ​ចាប់ផ្តើម​ផលិត​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​តែម្តង​។​

​ពោល​គឺ​ក្រៅពី​ទីក្រុង​ឌូ​បៃ ក្រុមហ៊ុន EHang Inc នៅ​មាន​បំណង​ឈោង​ចាប់​ទីផ្សារ​នៅ​អារ៉ាប់ ប៊ីសា​អូឌីត (Saudi Arabia សិង្ហ​បុរី និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​)​។​

​រថយន្ត​ហោះ​អាច​ចលនា​បាន​ក្នុង​ល្បឿន 100km/h

Hu Juazhi ប្រធាន​ក្រុមហ៊ុន Ehang Inc ពោលថា “​យើងខ្ញុំ​នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​ហោះ​ដឹក​អ្នកដំណើរ​នៅ​ដើម​ឆ្នាំ​ក្រោយ​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​ម្តង​។ ម្យ៉ាងទៀត ក្រុមហ៊ុន​ក៏​កំពុង​មាន​គំរោង​តម្លើង​សង្វាក់​ផលិតកម្ម​ស្វ័យប្រវត្តិ ដើម្បី​មាន​ផលិតផល​បម្រើ​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ទីផ្សារ​”​។​

​រថយន្ត​ហោះ​របស់ EHang Inc នា​ថ្ងៃ​អនាគត ត្រូវបាន​បំពាក់​ម៉ាស៊ីនរថយន្ត​ហោះ​របស់ EHang Inc នា​ថ្ងៃ​អនាគត​ត្រូវបាន​បំពាក់​ម៉ាស៊ីន ៤​ប្រើ​អាគុយ​អគ្គិសនី ហើយ​កម្មវិធី​ហោះហើ​ត្រូវបាន​រៀបចំ​ទុក​មុន​៕ សូ​យ​ន​

×