Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប នឹងរៀបចំពិធីបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូន ដល់សាធារណជន ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានសមត្ថកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែល បានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកប ដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។

អនុវត្តតាមស្មារតីនៃច្បាប់ខាងលើនេះ គ.ជ.ប នឹងរៀបចំពិធីបំផ្លាញសន្លឹកឆ្នោតដែលបាន ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធ មួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅរោងពុម្ពរស្មីអង្គរ ដែលស្ថិតនៅដីឡូតិ៍លេខ ១៨៨២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយ សមាគម និង អង្គការសង្កេតការណ៍បោះឆ្នោត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ចូលរួមជាសាក្សី និងយកព័ត៌មានកុំបីខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×