Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអាជីវករលក់ដូរតាមចិញ្ចើមផ្លូ.វមុន្នីរ៉េត បានធ្វើការបិទផ្លូវមុន្នីរ៉េត ដោយតវ៉ាសុំឲ្យបានលក់ដូរនៅទីតាំងដដែល មិនព្រមទៅលក់នៅផ្សារដើមគថ្មីឡើយ ខណៈអាជ្ញាធររាជធានីភ្នំពេញសម្របសម្រួល

ភ្នំពេញ ៖ ក្រុមអាជីវករលក់ដូរតាមចិញ្ចើមផ្លូ.វមុន្នីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង បានធ្វើការបិទផ្លូវមុន្នីរ៉េតម្ដងទៀតហេីយ ដោយតវ៉ាសុំឲ្យបានលក់ដូរនៅទីតាំងដដែល មិនព្រមទៅលក់នៅផ្សារដើមគថ្មីឡើយ ដោយបានលើកឡើងថាទីតាំងផ្សារដេីមគថ្មីនោះ​ ស្ថិតនៅឆ្ងាយ លក់មិនដាច់ ដោយមានលោក​ សុខ​ ពេញវុធ​ អភិបាលរង​រាជធានីភ្នំពេញ​ កំពុងសម្របសម្រួលជាមួយបងប្អូនអាជីវកដេីម្បី​បេីកផ្លូវឲ្យប្រជាពលរដ្ឋធ្វេីដំណេីរ​សិន តែបងប្អូនអាជីវកនៅតែមិនទាន់យល់​ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦​ ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយព័ត៌មានថា ថ្ងៃនេះ(១៧មករា) គឺជាថ្ងៃចុងក្រោយដែលបងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ ទៅប្រកបអាជីវកម្មនៅផ្សារបោះដុំបន្លែផ្លែឈេី​ (ផ្សារដើមគថ្មី​)​ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្រោយពេលដែលបងប្អូនអាជីវករចាកចេញពីចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​​ ផ្លូវ២៣០​ និងតំបន់ជុំវិញពាក់ព័ន្ធ​ ដើម្បីត្រៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។

លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពរញនារសៀលថ្ងៃសៅរ៌ទី១៧មករា២០២៦ បានបញ្ជាក់ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៦ ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេសគឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ ប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។
ដូចនេះសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់ អធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។

គួរបញ្ជាក់ដែរថា៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវមហាវិថី ម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។

រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×