Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងសមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងនិងអំពើឆបោកតាមអនឡាញ

ខេត្តកំពង់ចាម:កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំឆមាសទីមួយឆ្នាំ២០២៥ និងទិសដៅបន្តអនុវត្តគោលយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយឆ្នាំ២០២៥ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥។ជាមួយនោះអាជ្ញាធរខេត្តបានដាក់វិធានការឱ្យកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងអំពើឆបោកតាម online ជាដើមឲ្យមានប្រសិទ្ធភាព បើពុំនោះទេអភិបាលស្រុក អធិការនគរបាល
មេអាវុធហត្ថស្រុក និងត្រូវដកចេញពីតំណែងដោយមិនអាចអត់អោនឱ្យបាននោះទេ។

ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តនិងជាអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចបវរធិបតី ដោយឱ្យយកចិត្តទុកដាក់ក្នុងការប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពដើម្បីការពារកុំឲ្យប្រទេសជិតខាងគេចោទប្រកាន់ហើយទម្លាក់កំហុសមកលើកម្ពុជាយើង។ជាមួយនោះរដ្ឋបាលខេត្តបានឱ្យរូបលោកឡោ ចាន់លី អភិបាលរងខេត្ត
ជាអ្នកដឹកនាំក្នុងប្រតិបត្តិការបង្ក្រាបទល្មើសលួចបើកទីតាំងអនឡាញសម្រាប់ប្រព្រឹត្តបទល្មើសចាប់ជម្រិត។

ឯកឧត្តមអភិបាលខេត្តបានបន្តថាចំពោះរូបភាពបទល្មើសទាំងនោះមានភាពសមចំនួន៦ចំណុចរួមមាន÷
១.អំពើឆបោកតាមបច្ចេកវិទ្យា
២.អំពើចាប់ជម្រិតធ្វើទារុណកម្មនិងបង្ខាំងមនុស្សដោយខុសច្បាប់។
៣.អំពើជួញដូរមនុស្សនិងអាជីវកម្មគ្រប់ទម្រង់។
៤.អំពើជួញដូរអាវុធនិងរក្សាទុកអាវុធប្រើប្រាស់ដោយខុសច្បាប់។
៥.ការកសាងកម្លាំងដោយខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជននិងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ។
៦.អំពើរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ទាំង៦ចំណុចនេះគឺគេប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលបង្កើតឲ្យមានបទល្មើស។ចំពោះការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺគេប្រើរូបភាពដោយយកមនុស្សពីខាងក្រៅប្រទេសមកធ្វើការដើម្បីធ្វើ online បោកប្រាស់គេបន្តតាមរយៈ facebook telegram ជាដើម។ជាក់ស្ដែងមានបងប្អូនប្រជាពលរដ្ឋម្នាក់រស់នៅក្នុងស្រុកចំការលើ បានចាញ់បោកគេដោយដាក់ប្រាក់វិនិយោគដំបូងបានលុយតែក្រោយមកអស់លុយតែម្ដង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា ការបោសសំអាតល្បែងស៊ីសងគ្មានអាជ្ញាប័ណ្ណនៅក្នុងខេត្តកំពង់ចាម មានរហូតទៅដល់ជាង៥០០ កន្លែងត្រូវបានបិទនៅដើមឆ្នាំ២០២៤ ជាមួយនោះសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ហ្នឹងគ្រប់គ្រងឆ្នោត ដែលមានអាជ្ញាប័ណ្ណ និយាយរួមនៅក្នុងខេត្តកំពង់ចាមមិនមានកាស៊ីណូនោះទេ។ ហើយប៉ុស្តិ៍រដ្ឋបាលនៅមូលដ្ឋាននីមួយៗត្រូវតែយកចិត្តទុកដាក់ហ្នឹងគ្រប់គ្រងជនបរទេសដែលចេញចូលមកស្នាក់នៅតាមកន្លែងផ្សេងៗឲ្យបានច្បាស់ត្រូវរាយការណ៍មកស្នងការនគរបាលខេត្ត។មួយចំណុចទៀតពេលដែលនៅតាមបណ្ដាខេត្តផ្សេងទៀត ដែលមានការរឹតបន្តឹងទប់ស្កាត់ល្បែងអនឡាញអាចជនទាំងនោះរត់មកកំពង់ចាម បង្កើតទីតាំងថ្មីសមត្ថកិច្ចចម្រុះដឹងត្រូវតែនាំគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាដើម្បីភូមិឃុំ សង្កាត់ មានសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×